ព័ត៌មានអន្ដរជាតិ
ហាម៉ាស កំពុងរង់ចាំការឆ្លើយតបពីអ៊ីស្រាអែល ពាក់ព័ន្ធបទឈប់បាញ់នៅហ្គាហ្សា
ប្រភពពីក្រុមសកម្មប្រយុទ្ធឥស្លាម បានឲ្យដឹងថា ក្រុមហាម៉ាស កំពុងរង់ចាំការឆ្លើយតបពីអ៊ីស្រាអែលលើសំណើបទឈប់បាញ់ បន្ទាប់ពីខ្លួនបានទទួលយកចំណុចសំខាន់នៃផែនការរបស់សហរដ្ឋអាមេរិក ដែលមានបំណងបញ្ចប់សង្រ្គាមរយៈពេល៩ខែនៅតំបន់ហ្គាហ្សា។
យោធាម្នាក់របស់ក្រុមហាម៉ាស បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០២៤ ថា “យើងបានផ្ដល់ការឆ្លើយតបរបស់យើងជាមួយអ្នកសម្របសម្រួល ហើយកំពុងរង់ចាំស្តាប់ការឆ្លើយតបរបស់អ្នកទទួល”។ ប្រភពមួយទៀតពីហាម៉ាស បានប្រាប់បន្ថែមទៀតថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងពិភាក្សាសំណើនេះជាមួយប្រទេសកាតា ហើយនឹងផ្ដល់ជាចម្លើយនាប៉ុន្មានថ្ងៃបន្ទាប់ទៀត។ ទន្ទឹមនោះ លោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍អាមេរិក ក៏កំពុងធ្វើដំណើរទៅប្រទេសកាតាដើម្បីចរចាអំពីគម្រោងនេះដែរ។
សហរដ្ឋអាមេរិក បានដាក់ចេញនូវផែនការបទឈប់បាញ់៣ដំណាក់កាល កាលពីចុងខែឧសភាកន្លងទៅ ដែលផ្ដួចផ្ដើមគំនិតដោយលោកប្រធានាធិបតី ចូ បៃដិន និងមានការចូលរួមសម្របសម្រួលដោយប្រទេសកាតា និងប្រទេសអេហ្ស៊ីប។ ផែនការនេះ មានគោលបំណងបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ប្រមាណ ១២០នាក់ទៀតនៅតំបន់ហ្គាហ្សា។
ពាក់ព័ន្ធនឹងរឿងនេះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្លាប់បាននិយាយកាលពីពេលថ្មីៗថា ការចរចានឹងបន្តធ្វើនៅក្នុងសប្ដាហ៍នេះថែមទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាលម្អិតនោះទេ។
សូមបញ្ជាក់ថា កាលពីចុងសប្ដាហ៍មុន ក្រុមហាម៉ាស បានប្រកាសទទួលយកការចរចាសម្រេចឲ្យបាននូវដំណាក់កាលដំបូងនៃផែនការ៣ដំណាក់កាលរបស់អាមេរិក ដែលដំណាក់កាលទី១នេះមានរយៈពេល៦សប្ដាហ៍ ទាមទារឲ្យមានការឈប់បាញ់ទាំងស្រុង និងពេញលេញ ហើយក៏មានការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ព្រមទាំងដោះលែងចំណាប់ខ្មាំងមួយចំនួន ដូចជា ស្ត្រី មនុស្សចាស់ និងអ្នករងរបួស។
ប្រភពពីយោធាក្រុមហាម៉ាស បានឲ្យដឹងថា សំណើទទួលយកដំណាក់កាលដំបូងនេះ អាចនាំទៅរកកិច្ចព្រមព្រៀងក្របខណ្ឌ ប្រសិនបើភាគីអ៊ីស្រាអែលយល់ព្រមទទួលយក ហើយវានឹងបើកផ្លូវឲ្យមានការបញ្ចប់សង្គ្រាមទាំងស្រុង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤