ព័ត៌មានអន្ដរជាតិ
លោក Modi ហោះទៅរុស្ស៊ី ដើម្បីរឹតបន្តឹងចំណងមិត្តភាព មិនខ្លាចរអាលោកខាងលិច
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើទស្សនកិច្ចជាលើកដំបូងក្នុងទីក្រុងមូស្គូនៅថ្ងៃច័ន្ទទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ គិតចាប់តាំងពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ អ្នកជំនាញជឿជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២កាន់តែស៊ីជម្រៅ ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ឥណ្ឌា គឺជាដៃគូដ៏យូរអង្វែងរបស់រុស្ស៊ី ហើយរដ្ឋាភិបាលក្រុងញូវដែលី បានព្យាយាមបន្តទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ជំរុញឲ្យប្រទេសនានាកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី ដោយគំរាមកំហែងដាក់ទណ្ឌកម្មសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យមួយចំនួនក៏ដោយ។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Modi ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរុស្ស៊ី-ឥណ្ឌាលើកទី២២ ដែលជាយន្តការសន្ទនាខ្ពស់បំផុតក្នុងភាពជាដៃគូរវាងប្រជាជាតិទាំង២។ នេះក៏ជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Modi ចាប់តាំងពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីឥណ្ឌាជាលើកទី៣ កាលពីខែមិថុនាកន្លងទៅ។
ក្រសួងកិច្ចការបរទេសឥណ្ឌា បាននិយាយថា លោក Modi និងលោក ពូទីន នឹងពិនិត្យឡើងវិញនូវទំនាក់ទំនងពហុវិស័យ និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងសកលនាពេលបច្ចុប្បន្ន ដែលជាប់ពាក់ព័ន្ធនឹងប្រទេសទាំង២។
ទស្សនកិច្ចចុងក្រោយរបស់លោក Modi នៅទីក្រុងមូស្គូ ធ្វើឡើងកាលពីឆ្នាំ២០១៩ ចំណែកឯទស្សនកិច្ចចុងក្រោយរបស់លោក ពូទីន នៅទីក្រុងញូវដែលី គឺនៅក្នុងឆ្នាំ២០២១។ ប៉ុន្តែមេដឹកនាំទាំង២ បានជួបគ្នាជាច្រើនដងរួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិមួយចំនួន ក៏ដូចជាតាមរយៈការហៅទូរស័ព្ទ។
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងញូវដែលី បានបដិសេធមិនថ្កោលទោសចំពោះការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែននោះទេ និងបានបដិសេធម្តងហើយម្តងទៀតពីការបោះឆ្នោតលើដំណោះស្រាយដែលគាំទ្រដោយលោកខាងលិចនៅអង្គការសហប្រជាជាតិ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា