Connect with us

សេដ្ឋកិច្ច

ការនាំចេញដំឡូងមី មានកំណើនជាង ៣៨៥% នៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

នៅឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញដំឡូងមីស្រសស់សម្រេចបានជាង ១,៦៧ លានតោន កើនឡើងជាង ៣៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោង​តាម​របាយ​ការណ៍​របស់នាយកដ្ឋានរដ្ឋបាលផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គ​នាយ​ក​ដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមកសិករដំឡូងមីខ្មែរ លោក អិល​ ឈិញ មានប្រសាសន៍ថា និន្នាការនាំចេញ​មាន​កំណើន​ទំនងដោយ​សារកម្ពុជាមិនទាន់មានរោងចក្រផលិតនៅក្នុងស្រុក ហើយកម្ពុជាក៏មានច្រក​នាំដំឡូង​មី​ទៅ​​​​​កាន់​​ទីផ្សារចិនផងដែរ  ខណៈតម្រូវ​ការក្នុងស្រុកមានតិចតូច។ ប៉ុន្តែលោកបញ្ជាក់ថា តាមការ​មើល​ឃើញរបស់លោក ទិន្នផលដំឡូងមីក្នុងឆ្នាំ ២០២៤ មានតិចជាងឆ្នាំ ២០២៣។

លោក អិល​ ឈិញ បញ្ជាក់ថា កំណើន​នាំ​ចេញនេះដំឡូងមី ទំនងនៅអំឡុងពេលខែមករា ដល់ខែមេសា ឆ្នាំ ២០២៤ ស្របពេលដែលតម្លៃកំពុងបានល្អប្រសើរចាប់ពី ៣១០-៣៣០ រៀល ក្នុងមួយគីឡូក្រាម ខណៈតម្លៃដំឡូងមី​បានចាប់​ផ្ដើម​ធ្លាក់​ថ្លៃពីខែឧសភាមក តម្លៃជាង ១០០ រៀល ក្នុង​មួយ​គីឡូក្រាម ដែលធ្វើឱ្យកសិក​រ​មួយ​ចំនួន​ភ្ជួរចោល។

លោក អិល​ ឈិញ បញ្ជាក់ថា កសិករអាចទទួលផលចំណេញបាន ទាល់តែតម្លៃចាប់ពី ២៥០ រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ហើយអាស្រ័យលើទិន្នផលដំឡូងទៀតដែលបានប្រមាណជាង ២០ តោនក្នុង​មួយ​ហិកតា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ កម្ពុជា​នាំ​ចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិត​ដំឡូង​មី​​ក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមី​មាន​ចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ​៤៥.៣៩%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម