កីឡា
ជឺជីតស៊ូកម្ពុជាឈ្នះមេដាយ២១គ្រឿងពីការប្រកួតតំបន់អាស៊ាន
ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាបានឈ្នះមេដាយចំនួន២១គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១២រូបចូលរួមប្រកួតនៅថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ជាលទ្ធផល ក្រុមជឺជីតស៊ូកម្ពុជាបានឈ្នះមេដាយមាស៩គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៨គ្រឿង សរុប២១គ្រឿង។

ការប្រកួតកីឡាជឺជីតស៊ូតំបន់អាស៊ាន ASIAN Regional Championship Southeast Asia មានប្រទេសចំនួន៦ចូលរួមប្រកួតដោយមានកីឡាករ កីឡាការិនីសរុបចំនួន២៥៨នាក់។

លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា សហព័ន្ធមានមោទនភាពចំពោះសមិទ្ធផលដែលទទួលបាននៅពេលនេះ។ វាកើតចេញពីសមត្ថភាពនៃការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់។

កីឡាជឺជីតស៊ូកំពុងក្លាយជាកីឡាដ៏មានសក្តានុពល១ប្រភេទសម្រាប់កម្ពុជាក្នុងការដណ្តើមយកមេដាយលើឆាកអន្តរជាតិ។ យ៉ាងណាជារឿងគួរឲ្យសោកស្តាយដែលថៃជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៥មិនដាក់កីឡាជឺជីតស៊ូទេ៕

អត្ថបទ៖ វីរបុត្រ
រូបភាព៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៧ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត