Connect with us

ព័ត៌មានជាតិ

៥ ឆ្នាំ​ចុងក្រោយ​ សមាជិក​ក្រុម​ផលិតកម្ម​ទុរេន​ខ្មែរ កើប​ចំណូល​បាន​​រាប់សែន​ដុល្លារ​ពី​ដំណាំ​ទុរេន​

បានផុស

នៅ

ប្រធាន​ក្រុម​ផលិតកម្ម​ទុរេន​ខ្មែរ​បាន​អះអាង​ថា ៥ ឆ្នាំ​ចុងក្រោយ​ពោល​ពី​ឆ្នាំ ២០១៩ សមាជិក​ក្រុម​ផលិតកម្ម​ទុរេន​ខ្មែរ ​​ទទួល​បាន​​ជោគជ័យ​ទ្រង់ទ្រាយធំ​ ជាមួយ​​ការ​ដាំដុះដំណាំ​ទុរេន​ដោយអាច​កើប​​ប្រាក់​ចំណូល​បាន​​រាប់​ម៉ឺន​រាប់សែន​ដុល្លារ​​ក្នុង​មួយ​រដូវកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន នាង គ្រូ​បច្ចេកទេស​ និង​ប្រធាន​ក្រុម​ផលិតកម្ម​ទុរេន​ខ្មែរ​បាន​គូស​បញ្ជាក់​ថា ក្រោយ​បើក​វគ្គ​បណ្ដុះបណ្ដាល​​បច្ចេកទេស​ដល់​កសិករ​ពី​ការ​ដាំដុះ​ដំណាំ​ទុរេន​តាំង​ពី​ឆ្នាំ ២០១៧ មក សមាជិក​កសិករ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាលមក​ដល់​ពេល​នេះមាន​ជាង​មួយ​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ម្ចាស់​ចម្ការ​ទុរេន​មកពី​​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​មាន​កំពត ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង រតនគីរី បាត់ដំបង ជាដើម។

លោក​ ប៊ុន នាង បាន​កត់សម្គាល់​ពី​ជោគជ័យ​នៃ​ការ​ដាំ​ដុះ​ទុរេន​ចាប់​ពី​ឆ្នាំ ២០១៩ ដែល​ធ្វើ​ឲ្យ​កសិករ​ទទួល​បាន​ផល​និង​កើន​ប្រាក់​ចំណូល​យ៉ាង​ក្រាស់ក្រែល។

ខណៈ​​ដំណាំ​ទុរេន​ជា​ដំណាំ​មានតម្លៃ​សេដ្ឋកិច្ចខ្ពស់ និង​កំពុង​រីកសាយ​ដាំដុះ​នៅ​ទូទាំង​ប្រទេស លោក​ ប៊ុន នាង ដែល​ជា​អ្នក​​ជំនាញ​មួយ​រូប​លើការ​ដាំដុះ​ដំណាំទុរេន​បាន​មើល​ឃើញ​ថា ដំណាំ​​ទុរេន​អាច​ដាំដុះ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា តែ​ខុស​គ្នា​ត្រង់​ថា​តំបន់​ខ្លះ​ងាយស្រួល​ដាំ ខណៈ​ផល​លំបាក​មាន​កម្រិត​ខុសៗ​គ្នា​តាម​តំបន់​នីមួយ​ៗ​៕

បន្ត​ចុចអាន៖ ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរស្ដារប្រឡាយបឹងទំពន់ កាយយកសំរាមចេញ ដើម្បីបញ្ចៀសទឹកលិច និងស្ដារសោភ័ណភាព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី​១.៥​លាន​ ៖ យុវតី​សៅ យ៉ា​រ៉េត មិន​នឹកស្មានថា​អ្នក​បោះបង់​ការសិក្សា​ចោល​តាំងពីក្មេង​អាចមាន​ឱកាស​រៀន​ជំនាញ​បានដែរ

កីឡា២ ម៉ោង មុន

Salah ​សម្រេចចិត្តមិនចូលរួមជាមួយ​អេហ្ស៊ីបក្នុងព្រឹត្តិការណ៍អូឡាំពិក​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

BYD ព្រម​ព្រៀង​ដាក់​រោងចក្រ​ផលិត​រថយន្តអគ្គិសនី​តម្លៃ​ ១ ប៊ីលាន​ នៅ​តួកគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចុងសប្តាហ៍នេះ មាន​កម្មវិធីផ្សព្វផ្សាយប្រកួតរចនាគម្រោងប្លង់ នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម