កីឡា
Man Utd តែងតាំងលោក Ruud van Nistelrooy ជាគ្រូជំនួយ
អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Ruud van Nistelrooy ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកថ្មីរបស់លោក Erik ten Hag។

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United បានវិលត្រឡប់ទៅកាន់កីឡដ្ឋាន Old Trafford ជាថ្មី ក្នុងនាមជាគ្រូជំនួយ។ នេះបើតាមការបញ្ជាក់របស់លោក Wesley Sneijder។ លោក Nistelrooy នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំនៅ Manchester United សម្រាប់ការងារថ្មី។
លោក Van Nistelrooy មានជម្រើសជាច្រើនមុនពេលត្រឡប់ទៅក្លិបចាស់របស់ខ្លួន។ ក្នុងនោះក្លិប Burnley និង Club Brugge ក៏បានចាប់អារម្មណ៍ក្នុងការតែងតាំងរូបលោកជាគ្រូបង្វឹកដែរ។ ជាមួយគ្នានេះក៏មានក្លិបក្នុងប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ក៏ចង់បានលោកដែរ។

ក្លិប Manchester United បាននាំយកលោក René Hake ធ្វើជាគ្រូជំនួយថ្មីម្នាក់ទៀត និងនាំយកលោក Jelle ten Rouwelaar ជាគ្រូបង្វឹកអ្នកចាំទីរបស់ក្លិប Ajax។
អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម លោក Van Nistelrooy មានប្រវត្តិដ៏អស្ចារ្យជាមួយក្លិប Man Utd ក្នុងឆ្នាំ២០០១ និង២០០៦ ដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ ក្នុងការបង្ហាញខ្លួន២១៩ប្រកួត ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?