Connect with us

ជីវិតកម្សាន្ដ

ច្បាស់ការហើយថា HyunA និង Yong Jun-hyung ពិតជារៀបការនៅខែតុលាឆ្នាំនេះ

បានផុស

នៅ

យោងតាមរបាយការណ៍ផ្តាច់មុខរបស់សារព័ត៌មានម YTN នៅទី ០៨ ខែមិថុនា បានបញ្ចាក់ថា HyunA និង Yong Jun-hyung នឹងរៀបចំពិធីមង្គលការរបស់ពួកគេនៅថ្ងៃទី ១១ ខែតុលា នៅទីតាំងមួយក្នុងទីក្រុងសេអ៊ូល។

អ្នកជិតស្និទ្ធក្នុងវិស័យសិល្បៈកម្សាន្តថ្មីៗនេះ បានប្រាប់អ្នកយកព័ត៌មាន YTN ថា «ពួកគេរាប់អានគ្នាយូរហើយ និងយល់យ៉ាងស៊ីជម្រៅពីទុក្ខលំបាកក្នុងជីវិតក្នុងវិស័យសិល្បៈ ទើបឈានដល់ការទុកចិត្ត និងការយល់ចិត្តគ្នាយ៉ាងខ្លាំង ហើយបានវិវត្តន៍ទៅជាទំនាក់ទំនងស្នេហា។ ពួកគេ​មាន​អារម្មណ៍​ជឿជាក់​លើ​ស្នេហា​របស់​ពួកគេ ហើយ​បាន​សម្រេចចិត្ត​រៀបការ​។ ខ្ញុំ​គិត​ថា​ពួក​គេ​សម្រេច​ចិត្ត​រៀប​ការ​ដោយ​សារ​តែ​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​ស្រឡាញ់​របស់​គ្នា»។

HyunA និង Yong Jun-hyung ទាំងពីរនាក់បានធ្វើការនៅក្រោមផលិតកម្ម Cube Entertainment ដោយ HyunA ជាសមាជិកក្រុម 4Minute និង Yong Jun-hyung ជាសមាជិកនៃ Beast ចែករំលែកបទពិសោធន៍ និងបង្កើតទំនាក់ទំនងរបស់ពួកគេតាមរយៈការសម្តែង និងកម្មវិធីផ្សេងៗ។

តារាទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីថ្ងៃទី១៨ ខែមករា ដោយបង្ហោះរូបថតមួយសន្លឹកនៅលើគណនីបណ្តាញសង្គម បង្ហាញពួកគេកាន់ដៃគ្នាពេលកំពុងដើរ ​​ហើយបានបន្តស្នេហាជាសាធារណៈ។

ទន្ទឹមនឹងនេះដែរ HyunA ដែលជាតារាលំដាប់ពិភពលោក បានត្រលប់មកវិញនៅក្នុងឧស្សាហកម្មតន្ត្រីនៅក្នុងខែឧសភា បន្ទាប់ពីរយៈពេលពីរឆ្នាំជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មីរបស់នាងដែលមានចំណងជើងថា ‘Attitude’ ទទួលបានការឆ្លើយតបយ៉ាងរីករាយពីអ្នកគាំទ្រ។

សម្រាប់ Yong Jun-hyung បានចេញផ្សាយ EP របស់គាត់ ‘Beautiful Dystopia’ កាលពីថ្ងៃទី ២៥ ខែមីនា ដែលទទួលបានការសរសើរជាអន្តរជាតិ ដោយបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាង iTunes Top Album នៅក្នុងតំបន់ចំនួន ៦ ទូទាំងពិភពលោក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយថា Rosé និង Cha Eun Woo លួចទាក់ទងគ្នា អស់រយៈពេល ៤ ឆ្នាំហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម