ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាមមីយ៉ាន់ម៉ា សម្រុកផលិតគ្រឿងញៀននាំចូលថៃ យកលុយទុកទិញអាវុធ
ក្រុមឧទ្ទាមប្រដាប់អាវុធនៅមីយ៉ាន់ម៉ា កំពុងផលិតគ្រឿងញៀនខុសច្បាប់បន្ថែមទៀត ដើម្បីចរាចរក្នុង ឬក៏ឆ្លងកាត់ប្រទេសថៃ ដើម្បីប្រមូលយកប្រាក់ផ្គត់ផ្គង់ដល់ការប្រយុទ្ធរបស់ពួកគេ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលរបបសឹក។

លោក Meechai Nillasart មេបញ្ជាការរងនៃកងកម្លាំង Pha Muang បាននិយាយនៅថ្ងៃចន្ទទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ថា ក្រុមឧទ្ទាម កំពុងត្រូវការប្រាក់ ដើម្បីទិញអាវុធ និងគាំទ្រយុទ្ធជនរបស់ពួកគេ។ លោក បន្តថា កម្លាំងថៃ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ១៥១លានគ្រាប់នៅក្នុងឆ្នាំ២០២៤ ដោយតួលេខនេះបានកើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរឹបអូសបាន ៤២លានគ្រាប់។ ទន្ទឹមនោះ កងកម្លាំងថៃ ក៏បានរឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ២៥៦គីឡូក្រាម និងម៉ាទឹកកកចំនួន ១៣៥០គីឡូក្រាមផងដែរ។
បន្ថែមពីនេះ មានការចាប់ខ្លួនជនសង្ស័យចំនួន ៣៤៧នាក់ និងសម្លាប់អ្នកជួញដូរគ្រឿងញៀនចំនួន ២៩នាក់ ក្នុងពេលប៉ះទង្គិចគ្នានៅតាមព្រំដែន។
លោក Meechai បាននិយាយថា គ្រឿងញៀនរាប់លានគ្រាប់ផ្សេងទៀត ត្រូវបានរក្សាទុកនៅជិតព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា រង់ចាំការរត់ពន្ធចូលទៅក្នុងភាគខាងជើងប្រទេសថៃ តាមបន្ទាត់ព្រំដែនដែលមានចម្ងាយសរុប ៩៣៣គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តជាច្រើនដូចជា ខេត្ត Chiang Mai ខេត្ត Chiang Rai ខេត្ត Phayao ខេត្ត Nan ខេត្ត Uttaradit និងខេត្ត Phitsanulok ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល បន្ទាប់ពីរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០២១កន្លងទៅ ដែលបានដណ្តើមអំណាចពីរដ្ឋបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព