ព័ត៌មានអន្ដរជាតិ
បារាំង កើតចលាចលនិងអំពើលួចប្លន់ ក្រោយប្រកាសលទ្ធផលឆ្នោត
គ្រាន់តែចេញលទ្ធផលឆ្នោតបឋមភ្លាម ប្រទេសបារាំងស្រាប់តែផ្ទុះអំពើកុបកម្មនិងកើតមានការលួចប្លន់ ពេលដែលអ្នកគាំទ្រឆ្វេងនិយម ចេញតាមដងផ្លូវដើម្បីអបអរជ័យជម្នះរបស់សម្ព័ន្ធ New Popular Front ដែលផ្តួលគណបក្សស្តាំនិយមជ្រុល National Rally និងគណបក្សនិយមកណ្តាលរបស់លោកប្រធានាធិបតី Emmanuel Macron។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-480.png)
តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃចន្ទទី៨ខែកក្កដា, ប៉ូលិសបង្ក្រាបកុបកម្មជាង ៣០ ០០០នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេស ក្នុងនោះក៏រួមមានទាំង ៥ ០០០នាក់ដែលដាក់យាមកាមនៅទីក្រុងប៉ារីសផងដែរ ដើម្បីទប់ទល់នឹងភាពចលាចល។
បណ្តាញសារព័ត៌មានក្នុងស្រុករាយការណ៍ថា គ្រាន់តែលទ្ធផលបឋមប្រកាសភ្លាម ស្រាប់តែក្រុមអ្នកគាំទ្រ New Popular Front ចេញមកជួបជុំគ្នាលើទីលានសាធារណរដ្ឋក្នុងទីក្រុងប៉ារីស ដោយមានបាញ់កាំជ្រួច និងស្រែកពាក្យស្លោក ហើយក្រោយមកចលាចល ក៏បានរីករាលដាលទៅដល់ទីក្រុងផ្សេងៗទៀតដូចជា Nantes, Lyon, Marseille និង Rennes ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-481-1024x576.png)
ភោជនីយដ្ឋាន ធនាគារ និងកន្លែងផ្សេងទៀតក្នុងទីក្រុងប៉ារីស បានក្លាយជាគោលដៅរបស់ក្រុមឆ្លៀតឱកាស ហើយមានសេចក្តីរាយការណ៍អំពីការលួចប្លន់ និងដុតអគារផ្សេងៗថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសត្រូវប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា មន្ត្រីម្នាក់ត្រូវរបួសដោយសារតែគ្រាប់បែកសាំងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-482-1024x576.png)
សូមបញ្ជាក់ជាថ្មី កាលពីខែមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យរៀបចំការបោះឆ្នោតសភាជាបន្ទាន់ បន្ទាប់ពីគណបក្ស National Rally ធ្វើបានល្អបំផុតក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ដោយផ្តួលគណបក្ស Renaissance របស់គាត់ ជាមួយនឹងសំឡេងគាំទ្រលើសទ្វេដង។
ត្បិតតែនាំមុខក្នុងការបោះឆ្នោតជុំទី១ ដោយទទួលបានសំឡេងគាំទ្រ៣៣% ក៏ពិតមែន ប៉ុន្តែគណបក្ស National Rally ត្រូវរងបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយធ្លាក់ទៅដល់លេខ៣ ជាមួយនឹងអាសនៈចំនួន១៤៣ ក្នុងចំណោមអាសនៈសភាទាំង៥៧៧៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បើឡើងកាន់តំណែង លោកស្រី Le Pen នឹងធ្វើរឿង២យ៉ាង, អ៊ុយក្រែនច្បាស់មិនសប្បាយចិត្ត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៧ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត