Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Amru Rice ជោគជ័យក្នុងការនាំចេញអង្ករប្រភេទថ្មី ២៥០ តោន ទៅអាល្លឺម៉ង់

បានផុស

នៅ

ក្រុមហ៊ុននាំចេញអង្ករ អេ​ម​រុ រ៉ា​យ (Amru Rice) ទទួលបានជោគជ័យក្នុងការនាំចេញអង្ករ​សែនក្រអូប​កម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព(SRP) ជើងដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់ចំនួន ១០ កុងទីនន័រ ដែលមានទម្ងន់ប្រមាណ ២៥០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះថា អង្ករ​សែនក្រអូប​កម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព មានតម្លៃខ្ពស់​ជាងអង្ករធម្មតា​ ដែលដាំដុះកាត់បន្ថយ​ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។

លោកបញ្ជាក់ថា នៅឆ្នាំនេះ ក្រុមហ៊ុន Amru Rice មានផែនការនាំចេញប្រមាណ ២ ពាន់ ទៅ ៣ ពាន់តោន និង​គ្រោងបង្កើនការនាំចេញនៅឆ្នាំខាងមុខ។

កម្ពុជាទទួលបានចំណូលប្រមាណ ២៨៧ លានដុល្លារ ពីការនាំចេញអង្ករនៅឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើង ២,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនា​យកដ្ឋាន​​កសិកម្ម។

សម្រាប់ការនាំចេញអង្ករគឺទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ ​ក្នុងនោះប្រទេសចិននៅ​តែជាអ្នក​ទិញដ៏សំខាន់ជាង​គេ ​បន្ទាប់មកគឺនាំ​ទីផ្សារអឺរ៉ុប​​ និង​ទីផ្សារ៧ក្នុងតំបន់អាស៊ាន​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម