Connect with us

ព័ត៌មានជាតិ

លោកស្រី មិថុនា ភូថង មើលឃើញពីបញ្ហាមួយចំនួន ក្នុង និងក្រៅផ្សារដងទង់

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង បាន​មើលឃើញ​ពី​បញ្ហា​មួយចំនួន​ក្នុង និង​ក្រៅ​ផ្សារ​ដងទង់ ស្ថិតក្នុង​ក្រុង​ខេមរភូមិន្ទ គ្រា​សោភ័ណភាព​បរិស្ថាន​អនាម័យ​មិនទាន់មាន​របៀបរៀបរយ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព នៃ​ការ​លក់ដូរ​ហៀរ​ពេញ​ផ្លូវ ការ​ចត​យានយន្ត​បែប​អនាធិបតេយ្យ និង​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​អាជីវករ​ និង​អាជីវករ ត្រូវបាន​លោកស្រី​អភិបាលខេត្ត​កោះកុង កំពុង​មើលឃើញ​ ហើយ​បញ្ជា​ឱ្យ​មន្ទីរជំនាញ ពិសេស​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ឡើងវិញ។

លោក សំ ឃិតវៀន អភិបាលរង​ខេត្តកោះកុង ថ្លែង​ក្រោយ​អម​ដំណើរ​ លោកស្រី មិថុនា ភូ​ថង ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ផ្សារ​ដងទង់ បានលើកឡើង ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២៤​ ថា លោកស្រី​អភិបាលខេត្ត យល់ថា​ ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​ល្អ​នេះ​ បង្ក​ឱ្យ​បាត់បង់​សោភណភាព​បរិស្ថាន​ទីក្រុង គប្បី​ដោះស្រាយ​តាមច្បាប់ ដើម្បី​លើកកម្ពស់​មុខមាត់​ទីក្រុង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត ឬ​ទិញ​ទំនិញ​ផ្សេងៗ។

លោក​អភិបាលរង​ខេត្តកោះកុង គូស​បញ្ជាក់ដែរថា តំបន់​អគារ​ពាណិជ្ជកម្ម​ជាប់​ផ្សារ​ដងទង់ ក៏ត្រូវ​មាន​វិធានការ​ឱ្យ​លក់ដូរ​តាម​គំនូស​ដែល​បានកំណត់​កាលពី​កន្លងទៅ ករណី​បន្ត​បំពាន​នឹង​ទទួល​ខុសត្រូវ​ចំពោះមុខ​អាជ្ញាធរ​សមត្ថកិច្ច​។ នៅសល់តែ​ ១ ​ឆ្នាំ​ទៀត ប្រធាន​ផ្សារ​ដងទង់ នឹង​អស់​សិទ្ធិ​វិនិយោគ ដោយ​ជំនួស​អ្នកថ្មី អាជ្ញាធរ​ខេត្ត ក្រុង និង​មន្ទីរ​ពាក់ព័ន្ធ ដាក់​ចេញ​ជា​គោលការណ៍​លើ​ការ​អភិវឌ្ឍ​ផ្សារ​ដងទង់​តាម​ចក្ខុវិស័យ។

បញ្ហា​នេះ ត្រូវបាន លោក ឈឹម ចិន អភិបាល​ស្ដីទី​ក្រុង​ខេមរភូមិន្ទ ទទួលយក​បទបញ្ជា ហើយ​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង កំណត់​យក​វិធានការ​ដោះស្រាយ​តាម​ជំហាន​ឡើងវិញ សំដៅ​រំដោះ​ភាព​អនាធិបតេយ្យ​ដែល​កំពុង​ប្រឈម​នេះ។

កន្លងទៅ អាជ្ញាធរ​សមត្ថកិច្ច ធ្លាប់​បាន​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ល្អ​ប្រសើរ​ជា​ច្រើនលើកច្រើនសា​មក ហើយ ជាក់ស្តែង​មាន​ភាពល្អប្រសើរ​បានតែ​បន្តិច​ប៉ុណ្ណោះ ក៏​បញ្ហា​អសកម្ម និង​ការលក់ដូរ​បែប​អនាធិបតេយ្យ​បាន​កើត​ឡើងវិញ​ដដែល ព្រោះតែ​បញ្ហា​ខុស​ប្រក្រតី​គ្រប់​បែបយ៉ាង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៥ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម