ព័ត៌មានជាតិ
ត្រឹម១០ថ្ងៃសោះមានអ្នកឆ្លងកូវីដ-១៩ក្នុង “ព្រឹត្តិការ ២០ កម្ភៈ” កើនឡើងយ៉ាងគំហុកដល់៣៤០នាក់
ភ្នំពេញ៖ គ្រាន់តែក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ រហូតមកដល់ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ” បានកើនឡើងយ៉ាងគំហុករហូតដល់៣៤០នាក់ហើយក្នុងនោះស្រី១៧៣នាក់ និងប្រុស១៦៧នាក់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០២ ខែមីនានេះបានឱ្យដឹងថាក្នុងចំណោមអ្នកជំងឺ៣៤០នាក់នោះ ក្នុងនោះនៅខេត្តព្រះសីហនុមានចំនួន៥២នាក់ ស្រី២៥ ប្រុស២៧នាក់។
ដោយឡែកសម្រាប់ព្រឹកថ្ងៃ០២ ខែមីនានេះ មានករណីឆ្លងក្នុង “ព្រឹត្តិការណ៍ ២០ កម្ភៈ” ចំនួន២៤នាក់ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៧នាក់ និងខេត្តព្រះសីហនុចំនួន១៧នាក់។

ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង៦០ម៉ឺនម៉ាសជូនដល់អាជ្ញាធរក្រុងខណ្ឌស្រុកទាំង៥ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានបិទទីតាំងដែលពាក់ព័ន្ធប្រមាណ២៨ទីតាំង និងហាមប្រាមប្រជាពលរដ្ឋកុំធ្វើដំណើរចល័តចេញចូលក្រុងព្រះសីហនុ ហើយបើមិនមានការចាំបាច់ទេត្រូវនៅផ្ទះកុំចេញទៅខាងក្រៅ និងត្រូវអនុវត្តវិធានការ៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕
អត្ថបទ៖ សំអឿន
សូមអានព័ត៌មានពាក់ព័ន្ធ៖
កូវីដផ្ទុះឆ្លងដល់ខណ្ឌថ្មីមួយទៀត នៅខាងត្បូងរាជធានីភ្នំពេញ
ផ្ទុះកូវីដធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ មួយថ្ងៃ រកឃើញអ្នកឆ្លង ១៧ នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ