Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ធំៗ ១២ បន្ត​សហការ​ជាមួយ NEA នាំយក​ឱកាស​ការងារ​ថ្មី​ជាង ៧០០ កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ

បានផុស

នៅ

ក្រុមហ៊ុន​ធំៗ​ចំនួន ១២ នឹង​ផ្តល់ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​សរុប​ចំនួន ៧២១ កន្លែង ជូន​ដល់​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​នៅក្នុង​វេទិកា​ការងារ និង​កម្មសិក្សា​ការងារ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ ស​.​ស​.​យ​.​ក​. វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ (NIB) នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ធំៗ​ទាំង​១២ ដែល​នឹងចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​រួមមាន​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​, ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ម​.​ក​, ក្រុមហ៊ុន HSC គ្រុប​, អង្គការ​ប្រព័ន្ធ​ទិន្នន័យ​(DDD), ក្រុមហ៊ុន Sastra Film Cambodia, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​កស៍​, ក្រុមហ៊ុន NAGA WORLD, ក្រុមហ៊ុន ស្មាន​, ម៉ា​ស្ទ័​រ ស៊ុ​គី​ស៊ុប​, ក្រុមហ៊ុន BDLINK, ក្រុមហ៊ុន ក្រៀល cambodia និង​ក្រុមហ៊ុន DAI-ICHI-Life​។

លោកស្រី វង វណ្ណា​រី មន្ត្រី​ជ្រើសរើស​បុគ្គលិក​ជាន់ខ្ពស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា​នៅ​ថ្ងៃទី​១១ ខាងមុខនេះ AMK នឹង​នាំយក​ឱកាស​ការងារ​ជាច្រើន​កន្លែង​ផ្តល់ជូន​ដល់​យុវជន សិស្ស​/​និស្សិត​។ លោកស្រី​បន្ថែមថា AMK បាន​សហការ​ជាមួយ NEA ជាច្រើនលើក​មកហើយ​ក្នុងការ​ជ្រើសរើស​បុគ្គលិក ហើយ​មូល​ហេតុដែល AMK បន្ត​សហការ​ជា​មួយនឹង NEA ព្រោះ NEA បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​តម្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​របស់​យើង​បាន​យ៉ាង​ទូលំទូលាយ​ទៅដល់​សាធារណជន ពិសេស​អ្នកស្វែងរក​ការងារ​ធ្វើ​។​

​លោកស្រី ពិតជា​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុង​ការជួយ​ដល់​សិស្ស​និស្សិត និង​ក្រុមហ៊ុន​។ លោកស្រី​បន្ថែម​ថា ​ការចូល​រួមសហការ​ជាមួយ NEA នេះ នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ប្រកបដោយ​គុណភាព និង​ទាន់​តម្រូវការ​។​

​ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ​អាចយ​ក​ប្រវត្តិរូប​សង្ខេប​(CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ អ្នកតំណាង​ក្រុមហ៊ុន​ទាំង​នោះបាន ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច នៅ​ក្នុង​បរិវេណ​នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ជាប់​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​។​

​សម្រាប់​ព័ត៌មាន​បន្ថែម យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ អាចទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​របស់ NEA តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)​សម្រាប់​ព័ត៌មាន​បន្ថែម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ក្រុមហ៊ុន Toyota Cambodia គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា

ព័ត៌មានជាតិ២៤ នាទី មុន

ឃាត់ខ្លួនបុរសម្នាក់ តាមបញ្ជារបស់អភិបាលខេត្តព្រះសីហនុ ព្រោះបំផ្លាញដើមក្ងោកដែលដាំលម្អតាមផ្លូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ធំៗ ១២ បន្ត​សហការ​ជាមួយ NEA នាំយក​ឱកាស​ការងារ​ថ្មី​ជាង ៧០០ កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​២​របស់​រាជរដ្ឋាភិបាល នៅ​ខេត្តស្វាយរៀង

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិបត្តិការឆែកឆេរ៖ លោក ស សុខា ថា រកឃើញអាវុធ គ្រឿងញៀន និងសម្ភារៈផ្សេងទៀតក្នុងពន្ធនាគារ

Sokha Hotels

ព័ត៌មានពេញនិយម