Connect with us

ព័ត៌មានជាតិ

សមាជិក ប ស ស មានជំងឺ ឬរងភាពពិការអស់សមត្ថភាពរកប្រាក់ចំណូល នឹងទទួលបានប្រាក់សោធនទុព្វលភាព

បានផុស

នៅ


សមាជិក ប.ស.ស.មានជំងឺ ឬរងភាពពិការអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាង
ចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ភាពក្រីក្រនឹងទទួលបានប្រាក់សោធនទុព្វលភាពពី ប.ស.ស.។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប.ស.ស. បានបញ្ជាក់ថា ប្រាក់សោធនទុព្វលភាព គឺជាប្រាក់ដែលទទួលបាននៅពេលសមាជិក ប.ស.ស. មានជំងឺ
ឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាងចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ភាពក្រីក្រដែលអត្ថប្រយោជន៍ត្រូវទទួលបានរួមមាន ទទួលបានប្រាក់សោធនទុព្វលភាព(មិនរង់ចាំដល់អាយុចូលនិវត្តន៍) ជាប្រចាំខែ (១ខែ បើកជូន ២ដង)។ ទទួលបានអ្នកថែរក្សា បន្ថែមជាមួយនឹងទឹកប្រាក់ ៥០% នៃប្រាក់សោធនទុព្វលភាពករណីមិនអាចមើលថែខ្លួនបាន។ ទទួលបានការព្យាបាល និងថែទាំសុខភាពក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ និងទទួលបានប្រាក់វិភាជន៍បូជាសព និងសោធនឧត្តរជីវី នៅពេលទទួលមរណភាព។

ប.ស.ស. បានបន្ថែមថា ដើម្បីទទួលបានប្រាក់សោធនទុព្វលភាព សមាជិក ប.ស.ស.ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមមានដូចជា បានចុះបញ្ជីផ្នែកប្រាក់សោធននៅ ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ មុនកាលបរិច្ឆេទរងទុព្វលភា និងមានជំងឺ ឬរងភាពពិការនាំឱ្យអស់សមត្ថភាពរកប្រាក់ចំណូល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមមានសមាជិកចំនួន២,២លាននាក់ក្នុងចំ
ណោមនោះសមាជិក ប.ស.ស.ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង៤៣ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង១,៥លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិក​ប.ស.ស.៦,៦ម៉ឺននាក់ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៩ ម៉ោង មុន

បទអត្ថាធិប្បាយ៖ រដ្ឋរ៉ាប់រងជូនរាស្រ្តទៅមើលព្រំដែន គឺដូចទៅនឹងសុភាសិតខ្មែរថា«មាសសុទ្ធមិនខ្លាចភ្លើង!»

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ១៥គ្រួសារ ដាក់បាវស៊ីម៉ង់ត៍រំលោភចូលឆ្នេរសមុទ្ទនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ ក្នុងពេលប៉ុនប៉ងឆ្លងកាត់ផ្លូវទឹកអង់គ្លេស

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃទី១៧ ខែកញ្ញា ជាខួប១ឆ្នាំការចុះ រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម