Connect with us

ព័ត៌មានអន្ដរជាតិ

ចិន សាងសង់ព្រែកជីកដ៏ធំមហិមា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

ទីក្រុងប៉េកាំង កំពុងតែបង្ហាញគម្រោងវិស្វកម្មដ៏ធំមហិមាមួយទៀត ដើម្បីប្រជែងជាមួយព្រែកជីក Suez នោះគឺព្រែកជីក Pinglu ដែលនឹងលាតសន្ធឹងក្នុងចម្ងាយជាង១៣៤គីឡូម៉ែត្រ តភ្ជាប់ពីអាងស្តុកទឹក Xijin នៅជិតទីក្រុង Nanning នៃខេត្ត Guangxi ឆ្ពោះទៅកាន់កំពង់ផែ Qinzhou នៅភាគខាងត្បូង។

(រូបថត៖ CCCC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន Express កាលពីថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤, ព្រែកជីកនេះ នឹងត្រូវចំណាយថវិកាប្រមាណ ៧២.៧ពាន់លានយ័ន ស្មើនឹងជាង​១០ពាន់លានដុល្លារ ហើយវានឹងជួយផ្តល់អត្ថប្រយោជន៍ព្រមទាំងសម្រួលដល់ការដឹកទំនិញ ដែលកាលមុនធ្លាប់តែដឹកតាមផ្លូវគោកនិងផ្លូវដែក។

តាមការបញ្ជាក់ពីក្រុមមន្ត្រី, ដីភក់និងថ្មប្រមាណ៣៤០លានម៉ែត្រគូប នឹងត្រូវកាយចេញ ដើម្បីបើកផ្លូវសម្រាប់ព្រែកជីកមួយនេះ ដែលគេឲ្យងារថាជា ព្រែកជីក Suez version ចិន។

(រូបថត៖ Pinglu Canal Group)

តាមពិតទៅ ត្បិតតែបច្ចុប្បន្នព្រែកជីកនេះកំពុងសាងសង់ក៏ពិតមែន ប៉ុន្តែវាត្រូវបានផ្តួចផ្តើមគំនិត​ដំបូង​តាំងតែពី​ឆ្នាំ២០១៩មកម្ល៉េះ ហើយប្រសិនបើ​គ្រប់យ៉ាង​ដំណើរការ​ទៅ​តាម​ផែនការ គ្មានឧបសគ្គអ្វីទេនោះ វានឹងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៦។

ផ្លូវទឹកថ្មីនេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមប្រព័ន្ធទន្លេទៅកាន់សមុទ្រ៥៦០គីឡូម៉ែត្រ ធៀបនឹងការឆ្លងកាត់ខេត្ត Guangzhou ហើយវាត្រូវបានគេសង្ឃឹមថា នឹងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត Guangxi និងផ្នែកផ្សេងទៀតនៃភាគខាងលិចប្រទេសចិនដែលមិនសូវមានការអភិវឌ្ឍ។

(រូបថត៖ Xinhua)

លោក Wu Peng អ្នកជំនាញរៀបចំផែនការនិងរចនាគម្រោងព្រែកជីក Pinglu និយាយថា “ព្រែកជីក Pinglu នឹងក្លាយជាស្នាដៃប្រវត្តិសាស្ត្ររបស់ប្រទេសចិន ព្រោះវាជាព្រែកជីកដ៏ធំបំផុត។ កប៉ាល់ក្នុងស្រុកអាចធ្វើដំណើរដោយផ្ទាល់ទៅកាន់កំពង់ផែសមុទ្រ។ នៅពេលសាងសង់រួចរាល់ វានឹងក្លាយជាព្រែកជីកដ៏មមាញឹកបំផុត ព្រោះវាសម្បូរទៅដោយកប៉ាល់ដឹកទំនិញរាប់តោន និងកប៉ាល់ផ្សេងៗទៀត”។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ព្រែកជីកនេះ ក៏មានគោលបំណងជំរុញពាណិជ្ជកម្មដែលកំពុងរីកចម្រើនជាមួយសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលសុទ្ធតែជាក្រុមប្រទេសសហការជាមួយចិន ក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជា កំណត់យកម៉ោង ៩:០៩នាទីព្រឹក សម្រាប់ទូងស្គរ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម