Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នីឡា ឆ្លើយថា នាងមិនយកគ្រួសារមកធ្វើជាប្រធានបទ ដើម្បីបាន Like ទេ

បានផុស

នៅ

តារា​កំប្លែង​វ័យ​ក្មេង​គឺ​អ្នកនាង វ៉ាន់ នីឡា បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗឆ្លើយ​តប​ការសង្ស័យថា នាង និងស្វាមី​ ទំនង​បែក​បាក់គ្នា ទើប​មិន​ដែល​ឃើញ​គូស្នេហ៍​វ័យ​ក្មេងរូបនេះ​បង្ហោះ​ថតនូវភាព​ផ្អែមល្ហែមនៅលើ​បណ្តាញ​សង្គម​ដូច​គ្រា​ផ្តើម​ស្នេហ៍​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង វ៉ាន់ នីឡា បានបញ្ជាក់ថា ហេតុផល​ដែល​នាង​ពុំសូវបញ្ចេញរូបភាពនៅលើបណ្តាញសង្គមដោយ​សារ​គិតថា មិនចង់​យកគ្រួសារ​មកធ្វើជាប្រធាន​បទដើម្បីបាន Like នោះទេ។ នាងថា ភាពផ្អែមល្ហែម​របស់នាង និងស្វាមី​គឺ ចូលចិត្តបង្ហាញ​នៅ​ខាង​ក្រៅ​ច្រើន​ជាង។

វ៉ាន់ នីឡា និយាយទៀតថា «កំពុងឆ្ងល់គ្រាន់​តែ​មិន​ផុស​រូបប្ដី​​ក៏នាំគ្នា​សួរ​ប្ដីប្រពន្ធ​សម័យ២០២៤ ទាល់ផុសរូប​ជាមួយគ្នា​បាន​ថា​នៅ​ជាប់​គ្នាមែន? ពេល​អត់​ផុស​គិត​ថា​លែងគ្នាមែន? ពួកខ្ញុំមិន​ចូលចិត្ត​បង្ហាញ​ក្នុង​ប្រព័ន្ធ​អស់ហ្នឹង​ពេកទេ ចូលចិត្តបង្ហាញ​នៅខាងក្រៅច្រើនជាង ខ្ញុំមិនយកគ្រួសារមក​ធ្វើជា​ប្រធានបទដើម្បីបាន like អីទេ»។

តារា​ស្រី​​វ័យ​ក្មេង​អ្នក​នាង វ៉ាន់ នីឡា បាន​និយាយ​បន្ថែមដែរថា នាងអត់ចូលចិត្ត​បែបfakeទេ គឺចូលចិត្តបែប​ពិតប្រាកដ ជាពិសេស​អ្នកស្គាល់​គ្នា​ហ្នឹង​តែម្តង​ចូលចិត្តខាងសួរអារឿងអត់ប្រយោជន៍។ កន្លងមក​មហាជន​នឹងអ្នក​គ្រប់គ្នា​ធ្លាប់ឃើញថាអ្នក​នាង វ៉ាន់ នីឡា និងលោក សក្ការៈ​  ដែល​ជាស្វាមី​តែង​បង្ហោះ​រូបភាព​សម្ញែង​ភាព​សប្បាយ​រីករាយ​ជាមួយការ​ចាយជីវិត​យ៉ាង​ស្រណុក​សុខ​ស្រួល ​ក្រោយ​សាង​សុភមង្គល​គ្រួសារ​បង្កើត​បាន​ចំណង​ដៃ​កូន​ដ៏គួរ​ឲ្យស្រលាញ់​ម្នាក់ ។

គួររម្លឹកថា តារាកំប្លែង​វ័យក្មេងកូន​ស្រី​បណ្តូលចិត្ត​លោក សុវណ្ណ រិទ្ធី ហៅ​លោក​តា វ៉ិចទ័រ គឺអ្នក​នាងវ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅក៏បានសម្រេចក្តី​សុបិន​ដោយបានចូលរោងការជា​ផ្លូវការជាមួយស្វាមីវ័យប្រហែលគ្នា​គឺ​លោក សក្ការៈ​ យ៉ាង​កក្រើក​សិល្បៈ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម

កីឡា៤ ម៉ោង មុន

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

ព័ត៌មានជាតិ៥ ម៉ោង មុន

សិក្ខាកាម​វគ្គ​អប់រំ​នយោបាយ​ជំនាន់ទី៨២ រៃអង្គាស​ថវិកា​បានមួយម៉ឺនដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ៖បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ តុលាការ​រាជធានីខេត្ត បាន​ចាត់ការ​លើសំណុំរឿងក្មេងទំនើង​ចំនួន​១៤​ករណី និងឃាត់ខ្លួនចំនួន៧៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម