ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្ម២៨កន្លែង ដែលភាគច្រើនរបស់ជនជាតិចិន
គិតត្រឹមរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាក អាជីវកម្មដែលភាគច្រើនជាអាជីវកម្មរបស់ជនជាតិចិន ក្នុងនោះ មានសណ្ឋាគារ, កាស៊ីណូ, ភោជនីយដ្ឋាន, អគារស្នាក់នៅ, មន្ទីរពេទ្យ សរុបចំនួន២៨ទីតាំង ហើយគ្រាដែលអ្នកពាក់ព័ន្ធចំនួន៤១១៩នាក់ ដែលត្រូវបានធ្វើតេស្ត គឺមានមនុស្សចំនួន៣០នាក់ ត្រូវបានរកឃើញថា មានឆ្លងកូវីដ១៩ គិតត្រឹមថ្ងៃទី២៧ កុម្ភៈ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ព្រះសីហនុបាន ចេញសេចក្តីអំពាវនាវកុំឲ្យពលរដ្ឋ ខ្មែរ និង ជនបរទេស ដែលកំពុងរស់នៅខេត្តព្រះសីហនុ បើមិនចាំបាច់គួរកុំធ្វើការចល័តពីតំបន់មួយទៅតំបន់មួយទៀត ឬពីខេត្តជាប់មាត់សមុទ្រនេះ ទៅភ្នំពេញនិងខេត្តនានានិង មិនឲ្យពលរដ្ឋមកពីខេត្តនានានិងភ្នំពេញចូលទៅខេត្តព្រះសីហនុឡើយ។
ដោយឡែក សម្រាប់កាលពីព្រឹកថ្ងៃចន្ទថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋ នៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេស តាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វ ផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាសនិងវិធាន ការបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍មូលដ្ឋាននិងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។ ៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឲ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឲ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារៈសំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ។) ៣កុំ (១.កុំចូលទៅកន្លែង បិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្ស ច្រើនកុះករ .៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ ផ្ទុះកូវីដធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ មួយថ្ងៃ រកឃើញអ្នកឆ្លង ១៧ នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់