កីឡា
ម៉ឺន មេឃា កំពុងចាប់អាជីពកីឡា៤ប្រភេទផ្សេងគ្នា
កីឡាករប្រដាល់ ម៉ឺន មេឃា កូនប្រុសរបស់លោកគ្រូ អេ ភូថង ជាអត្តពលិកកម្ពុជាម្នាក់ដែលជំនាញ៤ប្រភេទកីឡាផ្សេងគ្នា និងកំពុងសកម្មក្នុងប្រភេទកីឡាទាំងនោះ។
កីឡាដំបូងគឺគុនខ្មែរដែល ម៉ឺន មេឃា ចាប់ផ្តើមហ្វឹកហាត់តាំងពីកុមារភាពជាមួយនឹងឪពុកបង្កើតជាគ្រូបង្វឹក។ រូបគេបានចេញប្រកួតគុនខ្មែរតាំងពីតូចរហូតដល់បច្ចុប្បន្ន។ រូបគេបានប្រកួតគុនខ្មែររាប់រយដង និងបានឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿង។ គុនខ្មែរជំនាញចម្បងក្នុងចំណោមកីឡាទាំង៤ប្រភេទ។
បន្ទាប់មក រូបគេបានចាប់ផ្តើមបន្ថែមជំនាញកីឡាវ៉ូវីណាមដែលត្រូវបានគេដឹងជាកីឡាប្រពៃណីរបស់ប្រទេសវៀតណាម។ សម្រាប់កីឡានេះ ម៉ឺន មេឃា បានចេញប្រកួតអន្តរជាតិជាច្រើនដូចជាកីឡាស៊ីហ្គេម កីឡាវ៉ូវីណាមអាស៊ាន ការប្រកួតអន្តរជាតិកម្រិតតំបន់ និងពិភពលោកជាច្រើនទៀត។
រូបគេបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២២ វិញ្ញាសាប្រយុទ្ធទម្ងន់៦៥គីឡូក្រាម។ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ រូបគេបានឈ្នះមេដាយមាសវិញ្ញាសាដដែលនេះទៀត ព្រមទាំងបានឈ្នះមេដាយក្នុងការប្រកួតអន្តរជាតិផ្សេងៗទៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ម៉ឺន មេឃា បានបន្ថែមជំនាញប្រដាល់ឃីកបុកស៊ីងទៀត។ សម្រាប់ជំនាញថ្មីនេះ រូបគេពិតជាធ្វើបានល្អមែនទែនដោយមិនទាន់ចាញ់សោះទាំងការប្រកួតនៅប្រទេសកម្ពុជា និងនៅប្រទេសចិន។
ឥឡូវនេះ ម៉ឺន មេឃា បានចាប់ផ្តើមហ្វឹកហាត់កីឡាគុនចម្រុះ (MMA) មួយទៀតដែលបានក្លាយជាប្រភេទកីឡាថ្មីបំផុតសម្រាប់ខ្លួន។ រូបគេត្រូវបានសហព័ន្ធកីឡាប្រដាល់គុនចម្រុះកម្ពុជាជ្រើសរើសចូលក្រុមជម្រើសជាតិដើម្បីប្រកួតព្រឹត្តិការណ៍ផ្លូវការលំដាប់អាស៊ីគឺ Asian Mixed Martial Arts Championship លើកទី២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានប្រទេសជាង២០ចូលរួមនៅថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ម៉ឺន មេឃា បានប្រកួតកីឡា២ប្រភេទក្នុងនាមជាកីឡាករជម្រើសជាតិគឺ វ៉ូវីណាម និងគុនចម្រុះ ខណៈ គុនខ្មែរ និងឃីកបុកស៊ីងគឺការប្រកួតលក្ខណៈអាជីព។
មិនត្រឹមតែប៉ុណ្ណោះ រូបគេធ្លាប់ប្រកួតប្រដាល់សកលថែមទៀតដោយធ្លាប់ឈ្នះមេដាយក្នុងការប្រកួតសកលជ្រើសរើសជើងឯកថ្នាក់ជាតិទៀតផង ប៉ុន្តែរូបគេមិនធ្លាប់ប្រកួតសកលជាមួយកីឡាករបរទេសទេ។
ការប្រកួតគុនចម្រុះអាស៊ីនេះមិនដូចការប្រកួតគុនចម្រុះអាជីពដែលរៀបចំតាមសង្វៀនឯកជនទេ។ ការប្រកួតនេះ គណៈកម្មការបានដកក្បាច់ណាដែលគ្រោះថ្នាក់ ហើយការដេកអោបគ្នាលើក្តារទីលានបានត្រឹមតែរយៈពេល១៦វិនាទីប៉ុណ្ណោះ។ អាជ្ញាកណ្តាលនឹងបំបែកឲ្យឈរប្រកួតឡើងវិញ។ ការកំណត់ច្បាប់ប្រកួតបែបនេះដើម្បីជំរុញកីឡា MMA ចូលក្នុងព្រឹត្តិការណ៍ផ្លូវការដូចជា កីឡាស៊ីហ្គេម កីឡាអាស៊ី ឬកីឡាអូឡាំពិក។
ម៉ឺន មេឃា ស្ថិតក្នុងចំណោមអត្តពលិកគុនចម្រុះ១៦រូបដែលកម្ពុជាត្រៀមក្នុងនាមជាម្ចាស់ផ្ទះគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ចន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, ហាត ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២០ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ