សន្តិសុខសង្គម
ក្មេងស្រី ៣ នាក់ ចុះលេងទឹកបឹងនៅដីឡូត៍មួយកន្លែង បណ្ដាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើល
ក្មេងស្រីចំនួន ០៣ នាក់ បានចេញពីផ្ទះ រួចក៏បបួលគ្នាមកលេងទឹកបឹងនៅដីឡូត៍មួយកន្លែង បណ្ដាលឲ្យលង់ស្លាប់ទាំងអស់គ្នា យ៉ាងអាណោចអាធ័ម។ ក្នុងចំណោម ០៣ នាក់ នោះ មានម្នាក់ ជាក្មួយស្រីបង្កើតរបស់តារាចម្រៀង និងសម្តែងលោក បញ្ញា សិទ្ធ។
ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ និង ៣០ នាទីយប់ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមការរៀបរាប់របស់ម្តាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះទាំង ០៣ នាក់ បានដើរចេញពីផ្ទះក្នុងបុរីមួយកន្លែង កាលពីវេលាម៉ោង ០៨ និង ៣០ នាទីព្រឹក (នេះបើមើលតាមកាមេរ៉ាសុវត្ថិភាព) ហើយឆ្ពោះទៅលេងទឹកបឹង។ លុះមកដល់វេលាម៉ោងបាយថ្ងៃត្រង់ បាត់មិនឃើញក្មេងស្រីរងគ្រោះទាំង ០៣ នាក់ នោះ ត្រឡប់មកវិញ ក៏ក្រុមគ្រួសារ នាំគ្នាស្វែងរកមកដល់ទីតាំងបឹងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញតែសម្ភារៈរបស់ពួកគេ(ជនរងគ្រោះ) មានដូចជា ស្បែកជើង និងសម្លៀកបំពាក់ទុកចោលនៅលើមាត់បឹង តែមិនឃើញក្មេងៗ ទាំងនោះ សង្ស័យថាលង់ទឹកតែម្ដង។ ក្រោយមក ក្រុមគ្រួសារក្មេងរងគ្រោះ បានផ្តល់ដំណឹងទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ ផងដែរ។
កិច្ចប្រតិបត្តិការនេះដែរ ដោយមានការដឹកនាំបញ្ជាចុះដោយផ្ទាល់ពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានរៀបចំកម្លាំងចុះរាវរកសពក្មេងស្រីរងគ្រោះទាំង ០៣ នាក់ ក្នុងបឹងនោះភ្លាមៗ បន្ទាប់ពីរាវរកអស់ជាច្រើនម៉ោង ទើបរកឃើញកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃដដែល។
ក្រោយកើតហេតុ កម្លាំងជំនាញ បានដឹកសពក្មេងស្រីរងគ្រោះទាំង ០៣ នាក់ យកមកធ្វើកោសល្យវិច័យមន្ទីរពេទ្យ រួចប្រគល់សពជូនក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាចុងក្រោយ លោក គួច ចំរើន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពនូវថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា