Connect with us

ព័ត៌មានជាតិ

គ្រោង​ដាំដើមឈើរាប់ម៉ឺន​ដើម ប្រែក្លាយ​តំបន់បឹងតាមោកជាឧទ្យានជាតិបៃតង

បានផុស

នៅ

ជុំវិញគម្រោងប្រែក្លាយបឹងតាមោក ឱ្យក្លាយទៅជាឧទ្យានជាតិបៃតងនៅតាមទីសាធារណៈ ដើម្បីជាការ​រួម​ចំណែក​ធ្វើ​ឱ្យ​ទី​ក្រុង​កាន់​តែ​មាន​សោភពភាព​ស្រស់​ស្អាត ​ស្រប​តាម​គំនិត​ផ្ដួចផ្ដើមពី​​​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មន្រ្តីក្រសួង​បរិស្ថាន​បាន​លើកសំណើពីសាលាក្រុង​ភ្នំពេញ​ដែលស្នើសុំ​កូនឈើ​រាប់ម៉ឺន​ដើម​ ដើម្បីយកទៅ​ដាំនៅ​តំបន់​បឹងតាមោក​​​ដែល​គ្រោ​ងរៀបចំ​ជា​ឧទ្យានបៃតងនៅពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក សាម អ៉ីន រដ្ឋលេខាធិការបានលើកឡើងថា «យើងបានដឹងពីគម្រោងប្រែក្លាយបឹងតាមោក ដោយសាលាក្រុង​ភ្នំពេញ​មាន​ផែន​ការរៀប​ចំ​ឱ្យ​ក្លាយ​ទៅ​ជា​ឧទ្យានជាតិ​សម្រាប់​រាជធានី​ភ្នំពេញ​លើ​​ផ្ទៃ​ដី​ប្រមាណ​ ៧៥​ ហិតា ស្រប​តាម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​ ៧។ សម្រាប់សកម្មភាព​នេះដែរ សាលាក្រុងភ្នំពេញក៏បានដាក់សំណើសុំកូនឈើដល់ក្រសួងបរិស្ថានរួចរាល់ហើយដែរ ដើម្បីយកទៅដាំនៅទីនោះ»។

លោក សាម អ៉ីន ​បានគូសបញ្ជាក់ថា សម្រាប់ផែនការដាំដើមឈើនៅតំបន់បឹងតាមោកនេះ ​ជំហាន​ទី​១ ​ក្រសួង​បរិស្ថាន​នឹង​​ប្រគល់​ជូន​កូន​ឈើ​ប្រមាណ​ជាង ៣ ម៉ឺន​ដើម ​ដល់​សាលាក្រុង​ភ្នំពេញ​ ដើម្បី​យក​ទៅ​ដាំ​នៅ​តំបន់​បឹង​តាមោក​ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៧៥​ ហិតា​។

​លោកបន្តថា ការ​ដាំដើមឈើនៅ​ទីតាំង​សាធារណៈជា​គំនិត​​​ល្អមួយ ​ស្រប​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​គិត​គូរ​ដល់​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ​ និង​បង្កើត​ឱ្យ​មាន​សួន​បៃ​តង​សម្រាប់ពលរដ្ឋ​អាច​ទៅ​លម្ហែកម្សាន្ត។

ដោយឡែក​ឆ្លើយតបសំណួរ «កម្ពុជាថ្មី» ជុំវិញ​ការ​ជំរុញ​ដាំ​កូន​ឈើ​លំអរ​តាមដងផ្លូវនៅរាជធានីភ្នំពេញ លោក សាម​ អ៉ីន មានប្រសាសន៍ថា គួរ​ជ្រើសរើស​ដើម​ឈើប្រភេទណាដែល​ដាំ​ទៅ​ហើយ​មាន​ភាព​ទាក់ទាញ ស្រស់​ស្អាត និង​អាច​ស្រូបទាញ​កាបូន ជួយកាត់បន្ថយការបំពុលដល់បរិស្ថាបាន។

ជាមន្រ្តីបច្ចេកទេស​ លោក​បាន​ចង្អុល​បង្ហាញ​កូនឈើ ៥​ ប្រភេទ​ ដែល​គួរ​តែ​បង្កើន​សកម្មភាព​បណ្តុះ​ ជា​ពិសេស​ដាំ​លំអរនៅ​តាមដងផ្លូវ​ដើម្បី​ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

តាម​ការ​កត់សម្គាល់​លោកមើល​ឃើញ​ថា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​ការ​ដាំ​ប្រភេទ​ដើម​ឈើ​មួយ​ចំនួន​ដូច​ជា​ ដើមគីនីន​ ដែល​​ដើមឈើ​ប្រភេទ​នេះ ក៏​មាន​សម្រស់​ស្រស់​ស្អាត​មួយ​ផ្នែកដែរ​។ ​ដោយ​ឡែក ដើម​ត្របែក​ព្រៃ​ ដើម​សាគូរ៉ា ដើម​ក្ងោក ក៏​សុទ្ធ​តែ​ជា​ប្រភេទ​ដើមឈើ​មាន​ភាព​ស្រស់​ស្អាត ​រួម​ចំណែក​ផ្តល់​សោភណភាព​ទីក្រុង ផ្តល់​ជា​ម្លប់ផង និង​ជួយ​ស្រូប​កាបូន​ពី​បរិយាកាស​ផង​។

«ដូច្នេះ​ ខ្ញុំគិត​ថា ដើម​ឈើ​ប៉ុន្មាន​ប្រភេទ​នេះ យើងគួរ​តែ​ជំរុញ​សកម្ម​ភាព​នៅ​ក្នុង​ការ​បណ្តុះ​បន្ថែម​ទៀត ដើម្បី​ផ្តល់​ជូន​ដល់​អាជ្ញាធរ​ដែន​ដីយក​ទៅ​ដាំ​ ដែលផ្តើម​​ចេញ​ពី​រាជ​ធានីភ្នំពេញ​ទៅ​តាម​តំបន់​ទី​​ប្រជុំជន និង​តាម​បណ្តា​រាជធានី​-ខេត្ត​ ផ្សេង​ៗ​ទៀត»។ លោក សាម អ៉ីន បន្ថែមបែបនេះ។

ជា​មួយគ្នា​នេះ មន្រ្តី​ក្រសួង​បរិស្ថានរូបនេះ​ ក៏​បាន​លើកពី​ការ​ដាំ​ដើម​ត្នោត​ ក្រោយឃើញ​មាន​ក្រុម​យុវជន​ ចង់​យក​ទៅ​ដាំ​តាម​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម​ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ ដែល​ដើម​ត្នោត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អត្តសញ្ញាណ​​ខ្មែរ​មួយ​ ដូច្នេះលោក​គិត​ថា​ នេះ​ក៏​ជា​គំនិត​មួយ​ដ៏​ល្អ​​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ប្រទេស​ជិត​ខាង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ថៃ ប្រកាស​ថា តំបន់​៤៩​កន្លែង​ងាយ​រងគ្រោះព្រោះ​​ទឹក​ជំនន់ និង​បំណាក់ដី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ហ្វីលីពីន​ចាប់​ខ្លួន​មនុស្ស​ជាង​ ១៦០ នាក់​ ក្នុង​ករណី​បង្រ្កាប​ទីតាំងល្បែងអនឡាញ និងបោកប្រាស់​​តាម​អ៊ិនធឺណិត​​ខុសច្បាប់ ​

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

២ថ្ងៃទៀត ថៃ បញ្ចេញទឹករឹតច្រើនពីទំនប់ ចៅប្រាយ៉ា, អ្នកនៅខ្សែទឹកខាងក្រោម ត្រូវប្រយ័ត្ន

KPT+១០ នាទី មុន

ផ្ដើមពីអ្នកកាត់សក់ប្រាក់ខែ ៥០ ដុល្លារ JB ក្លាយជាជាងដែលមហាសេដ្ឋីដណ្ដើមចង់បាន

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកនាំពាក្យរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ថា ជាជនបោកប្រាស់ ដែលមិនចេះខ្មាសអៀន

Sokha Hotels

ព័ត៌មានពេញនិយម