Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ជួប​​ការ​លំបាក​ដើម្បី​​ពង្រីក​ស្តុក​​ប្រេងបម្រុង​ ដោយសារ​បញ្ហាហិរញ្ញវត្ថុ

បានផុស

នៅ

កាសែត​ក្នុង​ស្រុក​ថៃ​ The Thaiger បាន​​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ផែនការ​បង្កើន​ស្ដុកប្រេង​​បម្រុង​ជាយុទ្ធសាស្ត្ររបស់ប្រទេស​ (SPR) កំពុងជួបប្រទះនឹង​ការ​លំបាក​ដោយ​សារ​តែ​បញ្ហា​ហិរញ្ញវត្ថុ។  ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត​ដដែល​ បាន​ស្រង់​សម្ដី​ប្រភព​ពី​ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​ក្នុង​ស្រុកមួយ​​ ដែល​សុំ​និយាយ​ជា​អនាមិក​ថា​ បញ្ហាកៀរគរ​មូលនិធិ​ជា​ឧបសគ្គ​ធំ​ចំពោះ​ផែនការ​ប្រេង​ឆ្នាំ​ ២០២៤​ ដែល​រៀប​រាប់​លម្អិតពី​​ការ​​​បង្កើន​​សន្តិសុខប្រេង​បម្រុង​ជាតិ ដោយ​ពង្រីក SPR ​ ​ក្រោម​​គំនិតផ្ដួច​ផ្ដើម​​របស់​រដ្ឋមន្ត្រីថាមពល​ថៃ លោក Pirapan Salirathavibhaga ។  

​ផែនការ​នោះ​ ចង់​បង្កើន​ស្តុកប្រេង​​បម្រុង​របស់​ថៃ ទាំងប្រេងឆៅ និងចម្រាញ់ ​ឱ្យ​អាច​ប្រើ​បាន​ពីត្រឹម​តែ​រយៈ​ ៥០ ថ្ងៃ រហូត​ដល់​ ៩០  ថ្ងៃ​ ដើម្បី​ធានា​លើ​សន្ដិសុខ​ប្រេង​ ក្នុងករណីមានការរំខាន​​ផ្នែក​ផ្គត់​ផ្គង់​ពី​ខាង​ក្រៅ​ ខណៈតួលេខ​បង្ហាញ​ថា​ ថៃ​នាំ​ចូល​ប្រេង​ជាង​ ៥០ ភាគរយ​ពីតំបន់​មជ្ឈិមបូព៌ា ដែល​​ជម្លោះ​កើត​មាន​ញឹក​ញាប់​។​ ​

ប្រភព​ដដែល​គូស​បញ្ជាក់​ថា​ ប្រសិនបើផែនការ SPR ថ្មីត្រូវបានអនុម័ត ស្ដុកប្រេង​​បម្រុង​នឹងត្រូវកើនឡើង ១០ ប៊ីលានលីត្រ លើសពីកម្រិតបច្ចុប្បន្ន ប៉ុន្តែ​មាន​ឧបសគ្គផ្នែកហិរញ្ញវត្ថុសំខាន់ៗជាច្រើន​ ដែល​ផែនការនេះត្រូវ​ប្រឈម​។

ប្រភព​បន្ត​ថា​ វា​ពិបាក​ខ្លាំង​ទាំង​សម្រាប់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រេង ​ក្នុង​ការ​ទិញ​ប្រេង​ក្នុង​បរិមាណ​ដ៏ច្រើន​បែប​នេះ ​ក៏​ដូច​ជាការ​​​វិនិយោគ​លើ​កន្លែង​ស្តុក​ប្រេង ​ដោយសារ​តែ​មាន​ឧបសគ្គ​ថវិកា។

ថវិកាសារពើពន្ធឆ្នាំ ២០២៥ ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា ​ត្រូវ​បាន​បែង​​ចែក​អស់​យ៉ាង​ច្រើន​រួចហើយ ទៅលើ​គម្រោងផ្សេងៗ​ ​រួម​ទាំង​ផែនការ​ «កាបូប​ឌីជីថល​»។ ការណ៍​នេះ​ ធ្វើឱ្យ​​មូលនិធិ​សម្រាប់ការ​ពង្រីក​ស្ដុក​ប្រេង​បម្រុង​​មាន​កំណត់​ ​ខណៈក៏​​មាន​ការលំបាកផ្សេង​ៗ​ ​ដើម្បី​ស្វែងរកមូលនិធិវិនិយោគ​ពីប្រតិបត្តិករ​ក្នុងឧស្សាហកម្មប្រេងផង​ដែរ​។

ប្រភព​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «វាពិបាកក្នុងការ​សុំ​ឱ្យ​ពាណិជ្ជករប្រេង និងប្រតិបត្តិកររោងចក្រចម្រាញ់ប្រេង ឱ្យ​ពង្រីក​ស្តុក​បម្រុង​ប្រេង​»។ គួរ​គូស​បញ្ជាក់​ថា​ លោក Pirapan បានណែនាំឲ្យនាយកដ្ឋានអាជីវកម្មថាមពល សិក្សាផែនការ SPR បន្ថែមទៀត។ ក្នុងឆ្នាំ ២០១៣​ ទីភ្នាក់ងារថាមពលអន្តរជាតិបានជំរុញឱ្យប្រទេសថៃពិចារណាលើការបង្កើន SPR របស់ខ្លួន ប៉ុន្តែសំណើនេះត្រូវបានដកចេញដោយសារតែអតិរេកប្រេងឆៅនៅក្នុងឆ្នាំ ២០១៤ ដោយ​សារ​តែ​ផលិតកម្ម​ប្រេង​នៅ​អាមេរិក​ច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម