កីឡា
សេដ្ឋីបាល់បោះ LeBron អាយុ៣៩ឆ្នាំជាប់ឈ្មោះទៅកីឡាអូឡាំពិកលើកទី៤
កីឡាករបាល់បោះ Lebron James ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតបានជាប់ឈ្មោះក្នុងបញ្ជីក្រុមបាល់បោះជម្រើសជាតិអាមេរិកលើកទី៤ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។
លោក Lebron James បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាមេរិកលើកទី១ក្នុងការប្រកួតកីឡាអូឡាំពិកកាលពីឆ្នាំ២០០៤ នៅប្រទេសក្រិក។ កាលណោះលោកមិនសូវទទួលឱកាសលេងច្រើនទេ ខណៈក្រុមបាល់បោះអាមេរិកទទួលបានត្រឹមមេដាយសំរិទ្ធ។
រយៈពេល៤ឆ្នាំបន្ទាប់ Lebron James បានឱកាសចូលរួមជាមួយជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាលើកទី២ នៅឆ្នាំ២០០៨ នៅប្រទេសចិន។ លោកបានបង្ហាញខ្លួនលើទីលានច្រើនបំផុត និងបានជួយអាមេរិកឈ្នះមេដាយមាស។
លើកទី៣ ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១២ នៅប្រទេសអង់គ្លេស Lebron James ជាអ្នកដឹកនាំដែលបានជួយឲ្យអាមេរិកឈ្នះមេដាយមាស និងជាមេដាយមាសលើកទី២សម្រាប់លោក។ ដូច្នេះលោកបានឈ្នះមេដាយមាសអូឡាំពិក២ដង និងសំរិទ្ធ១ដងក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។
កីឡាអូឡាំពិកឆ្នាំ២០២៤ឈានមកដល់ លោក Lebron James ដែលមានទ្រព្យសម្បត្តិ១.២ពាន់លានដុល្លារ បានឈានដល់វ័យ៣៩ឆ្នាំនៅតែទទួលបានការជឿទុកចិត្តពីគ្រូបង្វឹកដោយបានជ្រើសរើសជាប់ជម្រើសជាតិជាលើកទី៤ ដែលបានក្លាយជាកីឡាករបាល់បោះអាមេរិកអាយុច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិក។
អាមេរិកជាអធិរាជបាល់បោះនៅលើពិភពលោកទទួលបានជោគជ័យជាងគេបំផុតក្នុងការប្រកួតលើឆាកអន្តរជាតិ។ បើនិយាយតែក្នុងកីឡាអូឡាំពិក ក្រុមបាល់បោះអាមេរិកធ្លាប់ចូលរួមប្រកួតចំនួន១៩ដង ហើយគ្មានលើកណាមួយដែលពួកគេមិនទទួលបានមេដាយទេ។ ពួកគេធ្លាប់បានឈ្នះមេដាយមាសអូឡាំពិក១៦ដង មេដាយប្រាក់១ដង និងមេដាយសំរិទ្ធ២ដង គិតចាប់តាំងពីធ្លាប់ចូលរួមតាំងពីឆ្នាំ១៩៣៦។
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង១២រូប ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Steve Kerr អមដោយគ្រូជំនួយ៣រូបផ្សេងទៀត។
- លេខ៤៖ Stephen Curry អាយុ៣៦ឆ្នាំ កម្ពស់១.៨៨ម៉ែត្រ មកពីក្លិប Golden State Warriors
- លេខ៥៖ Anthony Edwards អាយុ២២ឆ្នាំ កម្ពស់១.៩៣ម៉ែត្រ មកពីក្លិប Minnesota Timbewolves
- លេខ៦៖ Lebron James អាយុ៣៩ឆ្នាំ កម្ពស់២.០២ម៉ែត្រ មកពីក្លិប Los Angeles Laker
- លេខ៧៖ Kevin Durant អាយុ៣៥ឆ្នាំ កម្ពស់២.១១ម៉ែត្រ មកពីក្លិប Phoenix Suns
- លេខ៨៖ Kawhi Leonard អាយុ៣៣ឆ្នាំ កម្ពស់២.០១ម៉ែត្រ មកពីក្លិប LA Clippers
- លេខ៩៖ Tyrese Haliburton អាយុ២៤ឆ្នាំ កម្ពស់១.៩៦ម៉ែត្រ មកពីក្លិប Indiana Pacers
- លេខ១០៖ Jayson Tatum អាយុ២៦ឆ្នាំ កម្ពស់២.០៣ម៉ែត្រ មកពីក្លិប Boston Celtics
- លេខ១១៖ Joel Embiid អាយុ៣០ឆ្នាំ កម្ពស់២.១៣ម៉ែត្រ មកពីក្លិប Philadelphia 76ers
- លេខ១២៖ Jrue Holiday អាយុ៣៤ឆ្នាំ កម្ពស់១.៩៣ម៉ែត្រ មកពីក្លិប Boston Celtics
- លេខ១៣៖ Bam Adebayo អាយុ២៦ឆ្នាំ កម្ពស់២.០៦ម៉ែត្រ មកពីក្លិប Miamii Heat
- លេខ១៤៖ Anthony Davis អាយុ៣១ឆ្នាំ កម្ពស់២.០៨ម៉ែត្រ មកពីក្លិប Los Angeles Lakers
- លេខ១៥៖ Davin Booker អាយុ២៧ឆ្នាំ កម្ពស់១.៩៨ម៉ែត្រ មកពីក្លិប Phoenix Suns
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក