Connect with us

KPT+

វិធី​កម្ចាត់​មូស​ចេញ​ពី​ក្នុង​ផ្ទះ​ ដោយ​ប្រើ​វិធី​ធម្មជាតិ​ងាយ​ៗ

បានផុស

នៅ

មូស​គឺ​ជា​សត្វ​ល្អិត​មួយ​ដែល​រំខាន​និង​បង្ក​ជា​រោគ​ផ្សេងៗ​លើ​កុមារ​និង​មនុស្ស​ចាស់។ ណាមួយអាកាសធាតុប្រែម្រួលមិនទៀងទាត់ ​​ជា​ឱកាស​មួយ​ដែល​មូស​តាំង​ជម្រក​នៅ​ក្បែរ​ៗ​ផ្ទះ​យើង​បាន​ដែរ។

ខាងក្រោម​នេះ​ជា​វិធី​កម្ចាត់​មូស​ឲ្យ​ចេញ​ឆ្ងាយ​ពី​​ក្នុង​ផ្ទះ​ តាម​គន្លឹះ​ទាំងនេះ៖

១. បង្កើត​ទឹក​ខ្ទឹម​ស​បាញ់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​យើង​មាន​ដឹង​ទេ​ថា​ខ្ទឹម​ស​មាន​លក្ខណៈសម្បត្តិ​ច្រើន​យ៉ាង ​ក្នុង​ការ​កម្ចាត់​សត្វល្អិត ​ជា​ពិសេស​គឺ​ពពួក​មូស។ យើង​ក៏​អាច​អាច​​​យក​ខ្ទឹម​ស​ពីរ​បី​ខ្ទឹម​ បន្ថែម​ដាក់​ក្នុង​ឆ្នាំង​ជាមួយ​ទឹក​ដែល​ដាំ​ពុះ​រយៈពេល ១០ ទៅ ១៥ នាទី។

រួចរាល់​ហើយ ​ទុក​ទឹក​ត្រជាក់ ​រួច​ចាក់​ទឹក​ចូល​ក្នុង​ដប​បាញ់។ បន្ទាប់មក​បាញ់​ទឹក​នោះ​ពាសពេញ​ផ្ទះ​ កន្លែង​ដែល​មាន​មូស​ឬ​នៅ​ជុំវិញ។

២. កាហ្វេ​ឬ​កាក​កាហ្វេ

ទឹក​ដក​គឺ​ជា​កន្លែង​ដែល​ទាក់ទាញ​មូស​យ៉ាង​ខ្លាំង ​ព្រោះ​វា​បង្កាត់​ពូជ​នៅ​ទីនេះ​បាន​លឿន​និង​រហ័ស។ ដូច្នេះ​ដើម្បី​កម្ចាត់​សត្វ​បង្ក​ជា​ជំងឺ​នេះ ​ចូរ​យក​កាក​កាហ្វេ​ឬ​កាហ្វេ​ខ្លះៗ​ទៅ​ប្រោះ​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ ​ដែល​យើង​បាន​ជីក​នៅ​ក្បែរ​ផ្ទះ។ សារជាតិ​នៃ​ក្លិន​កាហ្វេ​និង​សម្លាប់​ពង​​របស់​មូស​មិន​ឲ្យ​សល់។

៣. អាល់កុល​ឬ​ស្រាបៀរ

មាន​ដែរ​លួច​ឆ្ងល់​ឬ​អត់​ថា​នៅ​ក្នុង​បារ​កម្រ​មាន​បញ្ហា​មូស​ណាស់។ នេះ​ក៏​ព្រោះ​តែ​ពពួក​សត្វ​ល្អិត​នោះ​ស្អប់​ក្លិន​ស្រាបៀ​និង​ស្រា​ជា​ខ្លាំង។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ដាក់​ស្រាបៀ​ឬ​អាល់កុល​មួយ​កែវ​នៅ​ក្នុង​បន្ទប់​ឬ​ក្នុង​ផ្ទះ​ ធានា​ថា​មូស​និង​លែង​ហ៊ាន​បង្កើត​ជម្រក​ក្នុង​បរិវេណ​ផ្ទះ​យើង​ទៀត​ហើយ។

៤. ប្រេង​ស្លឹក​អូ​លីវ

ប្រេង​ស្លឹក​អូ​លីវ​​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ​ និង​ប្រឆាំង​នឹង​បាក់តេរី​ដោយ​គ្រាន់​តែ​ដាក់​ទឹក​នោះ​ពីរ​បី​ដំណក់​នៅ​ជុំវិញ​បន្ទប់​ឬ​ផ្ទះ។ ឬ​ក៏​អាច​បន្ថែម​ប្រេង​បន្តក់​ពីរ​បី​ដំណក់​ចូល​ទៅ​ក្នុង​ដប​បាញ់​ទឹក ហើយ​បាញ់​ជុំវិញ​ផ្ទះ​របស់​យើង​ជាការស្រេច។ ត្រូវ​បាញ់​របៀប​នេះ​ជា​​រាល់ថ្ងៃ​រហូត​ដល់​មូស​បាត់​អស់។

៥. ទៀន Citronella

ទៀន Citronella មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​សម្រាប់​ការ​ប្រើប្រាស់​ជា​​ទូទៅ ​ពេល​យើង​មាន​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ឬ​បោះតង់​តាម​ព្រៃភ្នំ​ជាដើម។ គ្រាន់​តែ​ដាក់​ទៀន Citronella នៅ​ជុំ​ផ្ទះ​របស់​យើង​ ហើយ​ទុក​ឲ្យ​វា​ឆេះ​ឡើង​មក។

ក្លិនក្រអូប​មិន​ជា​បញ្ហា​អ្វី​សម្រាប់​មនុស្ស​ឡើយ​ ប៉ុន្តែ​ក្លិន​ក្រអូប​នៃ​ទៀន​នេះ ​នឹង​ដេញ​មូស​មិន​ឲ្យ​ហើរ​មក​ជិត​យើង​បាន​ឡើយ។

៦. ជីរអង្កាម​

ជីរអង្កាម​មាន​ក្លិន​មុត​ស្រួច​និង​ស្ងួត​ ហើយ​អាច​ប្រើ​បាន​ទាំង​ប្រេង​និង​រុក្ខជាតិ​ថែម​ទៀត​ផង។ ប្រសិន​បើ​យើង​មាន​រុក្ខជាតិ​នេះ​ដាំ​នៅ​ក្នុង​ផ្ទះ​ សូម​បេះ​ស្លឹក​ពីរបី ​ហើយ​ញី​ឲ្យ​មុត​នៅ​ចន្លោះ​ដៃ​ដើម្បី​បញ្ចេញ​ប្រេង​ឡើង​មក ​រួច​យក​មក​លាប​លើ​ខ្លួន​បាន។ ជម្រើស​មួយ​ទៀត​គឺ​បង្កើត​ថ្នាំ​បាញ់​ជីរអង្កាម​ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​ប្រែ​ជា​ស្រស់ថ្លា​និង​បាត់​មូស៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖dumblittleman

ចុចអាន៖អ្នក​ពូកែ​សន្សំ​ប្រាក់តែង​ប្រើ​វិធី​នេះ​ពេល​ដើរ​ទិញ​ទំនិញ

ចុចអាន៖យុវវ័យ​ណា​ប្រកាន់​បាន៣ យ៉ាង​នេះ​នឹង​ទទួល​ជោគជ័យ​ក្នុង​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៩ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ១១ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២១ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១២ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម