ព័ត៌មានជាតិ
ឆ្នាំនេះ ក៏ដូចរាល់ឆ្នាំ សម្តេច ហ៊ុន សែន ផ្តល់កញ្ចប់ថវិការៀបចំធ្វើបុណ្យរំឭកខួបសពបណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ គឺជាខួប៨ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម។ ដូចរាល់រៀងឆ្នាំដែរ នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចូលរួមផ្តល់នូវកញ្ចប់ថវិកាមួយចំនួនដល់សាច់ញាតិសពលោកបណ្ឌិត កែម ឡី ដើម្បីរៀបចំពិធីបុណ្យរំឭកខួបឱ្យបានសមរម្យ។ នៅថ្ងៃទី១០ ខែកក្កដា ក្រុមយុវជនពិសេសសម្តេចតេជោ ដែលដឹកនាំលោក ហេង សំណាង នឹងនាំយកកញ្ចប់ថវិកានេះទៅជូនម្តាយសពលោកបណ្ឌិត កែម ឡី ដោយផ្ទាល់តែម្តងនៅក្នុងខេត្តតាកែវ។

លោក ហេង សំណាង បានគូសបញ្ជាក់ប្រាប់សារព័ត៌មានកម្ពុជាថ្មី ថា នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ លោក ថា សម្តេចតេជោ ហ៊ុន សែន បើទោះបីសម្តេចលែងកាន់អំណាចជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏ដោយ ក៏សម្តេចនៅតែបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាក់ស្តែង ដូចករណីសពលោកបណ្ឌិត កែម ឡី នេះអ៉ីចឹង។ បើទោះបីលោកបណ្ឌិត កែម ឡី បានទទួលមរណភាពរយៈពេល ៨ឆ្នាំទៅហើយក្តី ក៏សម្តេចតេជោ នៅតែបន្តយកចិត្តទុកដល់សាច់ញាតិរបស់សពលោកបណ្ឌិត កែម ឡី ហើយបានផ្តល់កញ្ចប់ថវិកាជូនជារៀងរាល់ឆ្នាំ ដើម្បីរៀបចំធ្វើពិធីបុណ្យរំឭកខួបតាមបែបសាសនា។ មិនតែប៉ុណ្ណោះទេ សូម្បីតែចេតិយសពលោកបណ្ឌិត កែម ឡី ក៏សម្តេចតេជោ ហ៊ុន សែន បានជួយចេញថវិកា ដើម្បីសាងសង់ផងដែរ។

លោក ហេង សំណាង បានបន្តថា ថ្វីត្បិតថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ទំនុកបម្រុងបែបនេះជារៀងរាល់ឆ្នាំក៏ដោយ ក៏សម្តេចមិនដែលគិតចង់យកបញ្ហានេះទៅផ្សព្វផ្សាយច្រើនឱ្យគេឯងបានដឹងឮដែរ។ តែផ្ទុយទៅវិញ ក្រុមបក្សប្រឆាំង អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងសកម្មជនផ្សេងៗដែលខ្លះសឹងតែមិនដែលបានជួប បានសន្ទនាសូម្បីម្តងជាមួយលោកបណ្ឌិត កែម ឡី ផង ស្រាប់តែដល់ថ្ងៃខួបមរណភាពម្តងៗ មិនដឹងមកពីណាទេ មកសម្តែងការឈឺចាប់ខ្លាំងជាងសាច់ញាតិរបស់សពលោកបណ្ឌិតទៅទៀត។
ខ្លះចេញសេចក្តីថ្លែងការណ៍នានា លើកឡើងបែបនេះបែបនោះខុសពីការពិត ហើយក៏មានចេញសេចក្តីអំពាវពាវ និងទាម ទារកយុត្តិធម៌ឯណាឯណីថែមទៀត។ ការលើកឡើងទាំងនេះ គឺគ្មានអ្វីក្រៅពីកេងចំណេញនយោបាយ ឬនិយាយឱ្យខ្លី គឺយកសពលោកបណ្ឌិតធ្វើជាឈ្នាន់ ធ្វើអាជីវកម្មតែប៉ុណ្ណោះ។ នេះជាបន្ថែមរបស់លោក ហេង សំណាង។

ចំពោះបញ្ហានេះ សាច់ញាតិបង្កើតសពបណ្ឌិត កែម ឡី បានសម្តែងការមិនសប្បាយចិត្តសោះឡើយ ព្រោះថា មកដល់ពេលនេះហើយ នៅតែមានជនអគតិមួយចំនួននៅបន្តកេងចំណេញលើសពលោកបណ្ឌិត កែម ឡី ទៀត។ ក្នុងនោះ លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់សពលោកបណ្ឌិត កែម ឡី បានចេញមកអំពាវនាវដល់ក្រុមប្រឆាំង និងសារព័ត៌មានបរទេសផ្សាយជាខេមរភាសាមួយចំនួនឱ្យឈប់យកសពលោកបណ្ឌិត កែម ឡី ទៅកេងចំណេញនយោបាយតទៅទៀត។ លោកស្នើឱ្យឈប់យកបញ្ហានៃសពលោកបណ្ឌិត កែម ឡី ទៅវាយប្រហារប្រឆាំងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកជួយឧបត្ថម្ភដល់ការរៀបចំបុណ្យរំឮកខួបសពលោកបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ។

ចំណែក ក្មួយបង្កើតសពលោកបណ្ឌិត កែម ឡី គឺលោក ធូវី សុវណ្ណដារ៉ា វិញ ក៏បានចេញមកអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម ក៏ដូចជាសារព័ត៌មានបរទេសជ្រុលនិយមមួយចំនួន កុំឱ្យយករូបភាពសពលោកបណ្ឌិត កែម ឡី ក៏ដូចជា អ្នកម្តាយរបស់បណ្ឌិត ព្រមទាំងក្រុមគ្រួសាររបស់លោកទៅកេងចំណេញផ្នែកនយោបាយ។ លោក លើកឡើងថា ពូរបស់លោក គឺលោកបណ្ឌិត កែម ឡី បានទទួលមរណភាពទៅហើយ សូមឱ្យវិញ្ញាក្ខន្ធរបស់គាត់បានស្ងប់សុខផង។
គួររំឭកថា លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម ត្រូវបានគេបាញ់សម្លាប់នៅក្នុងស្តាម៉ាតរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) នៅស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ជនដៃដល់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ធ្វើសកម្មភាពរួច។ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បានសារភាពប្រាប់សមត្ថកិច្ច និងតុលាការ ថា ការធ្វើឃាតលើលោកបណ្ឌិត កែម ឡី គឺដោយសាររឿងរ៉ាវជំពាក់លុយមិនសង។ នៅទីបំផុត តុលាការគ្រប់ជាន់ថ្នាក់បានសម្រេចផ្តន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោមបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត