Connect with us

កីឡា

Alvarez ជាកីឡាករទី៥ មានតម្លៃផ្ទេរចេញខ្ពស់បំផុតនៅ Premier League

បានផុស

នៅ

ក្លិបអង់គ្លេស Manchester City បានយល់ព្រមលក់កីឡាករ Julian Alvarez ទៅឲ្យក្លិប អេស្ប៉ាញ Atletico Madrid ក្នុងតម្លៃ៨២លានផោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការសម្រេចផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញ ខ្សែប្រយុទ្ធ Julian Alvarez ក្លាយជាកីឡាករទី៥ ក្នុងប្រវត្តិសាស្រ្ដ​របស់​លីគ​កំពូល​អង់គ្លេស​ Premier League ដែលមានតម្លៃផ្ទេរចេញខ្ពស់បំផុត ជាមួយទឹកប្រាក់ចំនួន៨២លានផោន។ រូបគេក៏ជាកីឡាករទី១ ក្នុងប្រវត្តិសាស្រ្ដក្លិបមេឃខៀវ Manchester City ដែលមានតម្លៃផ្ទេរចេញខ្ពស់គេជាងគិតត្រឹមឆ្នាំ២០២៤។

កំណត់ត្រាផ្ទេរកីឡាករចេញថ្លៃបំផុតរបស់​ Premier League ទី១បានទៅលើកីឡាករ Philippe Coutinho នៅរូបគេផ្លាស់ទៅកាន់ក្រុម FC Barcelona ក្នុងតម្លៃ១៤៦លានផោន។ ទី២ កីឡាករ​ Eden Hazard ផ្លាស់ទៅក្លិប Real Madrid ក្នុងតម្លៃ១៣០លានផោន។ ទី៣ កីឡាករ​ Harry Kane ផ្លាស់ទៅក្លិប Bayern Munich ​ក្នុង​តម្លៃ១០០លានផោន និង​កីឡាករទី៤ Gareth Bale ផ្លាស់ទៅ​ Real Madrid ក្នុងតម្លៃ៨៥.៣លានផោន។ កីឡាករទី៥បានទៅលើខ្សែប្រយុទ្ធ Julian Alvarez ដែលបានទម្លាក់កីឡាករ Cristiano Ronaldo ទៅលេខរៀងទី៦វិញ។

Alvarez បានបង្ហាញខ្លួន១០៣ប្រកួត​ឲ្យ​​ Man City ចាប់តាំងពីបានមកដល់កីឡដ្ឋាន Etihad កាលពី២ឆ្នាំមុនដោយស៊ុតបញ្ចូលទីបាន៣៦គ្រាប់។ កីឡាករជម្រើសជាតិអាហ្សង់ទីនរូប​នេះ​បានឈ្នះពានរង្វាន់ Premier League​ ២​លើក, FA Cup ១លើក, Champions League ១លើក, Super Cup ១លើក និង Club World Cup ១លើក ជា​មួយ Man City៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម