Connect with us

ជីវិតកម្សាន្ដ

លោក ចា រិទ្ធី គោរព​អរគុណ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភរថយន្តក្រុង ១ គ្រឿង ដល់ក្រុមបាល់ទាត់តារាកម្ពុជា

បានផុស

នៅ

ដើម្បី​ជា​ការ​លើក​ទឹកចិត្តនៅ​ក្នុង​សកម្មភាព​សប្បុរសធម៌​ សម្ដេច​​តេជោ ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា​ នីតិកាលទី៧ បាន​ឧបត្ថម្ភ​រថយន្តក្រុង ១ គ្រឿង ដល់​​ក្រុមបាល់ទាត់​ «តារា​កម្ពុជា»។ នេះ​បើតាម​ការ​បញ្ជាក់ និង​ថ្លែង​អំណរគុណ​ពីលោក ចា រិទ្ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចា រិទ្ធី ដែល​ជា​តារា​សម្តែង​ជើ​​ងចាស់ និង​ជាអ្នក​ផលិត​កម្មវិធី​កម្សាន្ត​បាន​លើក​​ឡើង​ថា ​នេះ​ជា​រថយន្ត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន ​សែន ​សម្រាប់​ក្រុមបាល់ទាត់​ «តារាកម្ពុជា» ដើម្បីធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​សប្បុរស​ធម៌​ និង​ជួយ​ការងារ​សង្គម​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

លោក ចា រិទ្ធី បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​បាទ​តំណាង​ឱ្យ​​ក្រុម​បាល់ទាត់​ តារា​កម្ពុជា​ ទាំង​អស់​គ្នា សូម​គោរព​អរគុណ​សម្តេច​ពុក​ខ្លាំង​បំផុត​ សូម​គោរព​ជូនពរ​សម្តេច​មាន​សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងអស់​ដើម្បី​ជា​ម្លប់​ដល់​កូន​ចៅ​ទូទាំង​ប្រទេស​”

ចំណែក​​តារា​ចម្រៀង​លោក ខេម បានលើក​ឡើងដែរថា រថយន្ត​សម្រាប់​​ដឹក​​កីឡាករ​បាល់​ទាត់​ «តារាកម្ពុជា» ក្នុង​ការងារ​សង្គម និង​ការងារ​សប្បុរសធម៌ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ឧបត្ថម្ភ​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន គោរព​ជូនពរ​សម្ដេចពុក សម្ដេចម៉ែ និង​ក្រុមគ្រួសារ​ទទួល​បាន​នូវ​សេចក្តី​សុខ​សាន្ត សុខភាពល្អ​បរិបូរណ៍ ព្រះជន្មាយុ​យឺនយូរ​ជា​ម្លប់​សម្រាប់​កូនចៅរហូតតទៅ។

លោក ខេម និយាយទៀតថា ពួកយើង​នឹង​នៅ​តែ​បន្ត​គ្រប់​ការងារ​សកម្មភាព​សង្គម និង​ការងារ​សប្បុរសធម៌ ដើម្បី​សង្គម​ជាតិ និង​ដើម្បី​ប្រទេស​កម្ពុជា​ចូលរួម​លេង​កីឡា​ដើម្បី​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ដើម្បី​សុខភាព​កីឡារស់​ក្នុងសន្តិភាព៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម