ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ សេដ្ឋកិច្ចអាមេរិក បង្ហាញសញ្ញាកាន់តែច្បាស់ពីកំណើនយឺតយ៉ាវ
ជាមួយនឹងតួលេខចុងក្រោយ ដែលបង្ហាញពីការហក់ឡើងនៃអត្រាអត់ការងារធ្វើ និងកំណើនតិចតួចនៃប្រាក់ឈ្នួលប្រចាំខែមិថុនា អ្នកជំនាញបានលើកឡើងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កំពុងបង្ហាញសញ្ញាកាន់តែច្បាស់អំពីកំណើនយឺតយ៉ាវ។
អ្នកវិភាគសេដ្ឋកិច្ចសហរដ្ឋអាមេរិក លោក Matthew Boesler បានសរសេរនៅក្នុងអត្ថបទចុះផ្សាយដោយសារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទថា ការកើនឡើងប្រាក់ឈ្នួលប្រចាំខែមិថុនា ដែលជាអង្គរួមចំណែកដ៏សំខាន់មួយសម្រាប់វាស់វែងកំណើនសេដ្ឋកិច្ច បានស្ថិតនៅក្នុងសន្ទុះយឺតយ៉ាវខ្លាំងរាប់តាំងពីឆ្នាំ ២០២១។
តួលេខពីការិយាល័យស្ថិតិ និងការងារអាមេរិក ដែលចេញផ្សាយកាលពីសុក្រសប្ដាហ៍មុន បានបង្ហាញថា ប្រាក់ចំណូលជាមធ្យម/ម៉ោង បានកើនឡើង ១០ សេន ដល់ ៣៥ ដុល្លារ/ម៉ោង ឬស្មើនឹង ០,៣ ភាគរយ នៅខែមិថុនា បន្ទាប់ពីកើនឡើង ០,៤ ភាគរយនៅខែឧសភា។ ក្នុងអត្រាប្រចាំឆ្នាំសម្រាប់ខែមិថុនា ប្រាក់ឈ្នួលបានកើនឡើង ៣,៩ ភាគរយ ដែលនេះជាកំណើនតិចតួចបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ខណៈអត្រាប្រចាំឆ្នាំដូចគ្នាសម្រាប់ឆ្នាំឧសភា បានកើនឡើង ៤,១ ភាគរយ។
ជាមួយគ្នានោះ អត្រាគ្មានការងារធ្វើវិញ បានកើនឡើងពី ៤,០ នៅខែឧសភា ដល់ ៤,១ ភាគរយនៅខែមិថុនា ដែលវាជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។
ការកើនឡើងនៃអត្រាគ្មានការងារធ្វើ មានន័យថា ប្រជាជនកាន់តែច្រើនកាត់បន្ថយការចំណាយរបស់ខ្លួន ខណៈការចំណាយរបស់អ្នកប្រើប្រាស់រួមចំណែកប្រហែល ៧០ ភាគរយនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយទិន្នន័យនៃការចំណាយនេះ ក៏បានចុះខ្សោយក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។
សញ្ញាអវិជ្ជមានចុងក្រោយទាំងនេះ បូករួមនឹងការធ្លាក់ចុះត្រឹម ៣,៣ ភាគរយនៃអត្រាអតិផរណាកាលពីខែឧសភា (ប៉ុន្តែនៅតែខ្ពស់ជាងអត្រាគោលដៅ ២ ភាគរយ) អាចនឹងជួញជំរុញការរំពឹងទុកស្ដីពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក នៅខែកញ្ញា ឬធ្នូ ខាងមុខ ដើម្បីបង្កើនការចំណាយរបស់ប្រជាជនឡើងវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា