ព័ត៌មានអន្ដរជាតិ
អាស៊ីខាងត្បូង រងទុក្ខវេទនាខ្លាំងដោយសារគ្រោះទឹកជំនន់, ស្លាប់មនុស្សរាប់រយនាក់
ប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រោះធម្មជាតិកំពុងវាយលុកនៅមួយផ្នែកនៃពិភពលោក ជាពិសេសអាស៊ីខាងត្បូងដូចជាប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដែស ដោយសម្លាប់មនុស្សរាប់រយនាក់ និងប៉ះពាល់រាប់លាននាក់ទៀត។
យ៉ាងណាក្តី គ្រោះធម្មជាតិបែបនេះ មិនមែនជារឿងចម្លែកខ្លាំងណាស់ណាទេ ចំពោះប្រទេសទាំងឡាយដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង គ្រាន់តែឆ្នាំនេះ វាមានសភាពធ្ងន់ធ្ងរជាងរាល់ឆ្នាំប៉ុណ្ណោះ ដោយសារបម្រែបម្រួលអាកាសធាតុបង្កឡើងមនុស្សខ្លួនឯង។
កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសនេប៉ាល់ បានបញ្ជាក់ពីការស្លាប់មនុស្សចំនួន១៤នាក់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ខណៈផ្លូវហាយវ៉េសំខាន់ៗ ត្រូវកាត់ផ្តាច់ ហើយស្ពាននានាក៏ត្រូវទឹកទន្លេហូរកួចបំបាក់ផងដែរ។
ត្បិតតែមិនទាន់មានរបាយការណ៍ច្បាស់លាស់ពីតួលេខមនុស្សបាត់បង់ជីវិតក៏ដោយ ប៉ុន្តែអាជ្ញាធរនេប៉ាល់ បានចេញការសន្និដ្ឋានថា រដូវមូសុងឆ្នាំនេះ ប្រហែលជាសម្លាប់មនុស្សអស់ជាង៤០នាក់រួចទៅហើយ។
ចំណែកនៅរដ្ឋ Assam នៃប្រទេសឥណ្ឌាឯណោះវិញ បើគិតចាប់ពីពាក់កណ្តាលខែឧសភាមក មានមនុស្សចំនួន៦៦នាក់ហើយ ដែលបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ ខណៈប្រហែល ២.៤លាននាក់ទៀត រងផលប៉ះពាល់ ហើយក្រុមមន្ត្រីព្រមានថា ប៉ុន្មានថ្ងៃទៀតកម្ពស់ទឹកទន្លេ Brahmaputra នឹងឡើងដល់កម្រិតប្រកាសអាសន្ន បើភ្លៀងនៅតែបន្តធ្លាក់ មិនឈប់។
បើនៅទីក្រុង Mumbai វិញ, សាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ ជន់លិចផ្លូវថ្នល់ រួមទាំងទីតាំងនានាផងដែរ។
ងាកទៅប្រទេសបង់ក្លាដែស, មន្ត្រីនៅទីនោះនិយាយថា មនុស្សប្រមាណ២លាននាក់ ត្រូវរងទុក្ខវេទនាដោយសារតែគ្រោះទឹកជំនន់ ហើយមានមនុស្ស៨នាក់ ត្រូវបាត់បង់ជីវិត។
ជាចុងក្រោយ អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បានចេញការព្យាករថា រដូវមូសុងនៅអាស៊ីខាងត្បូង នឹងមានភ្លៀងធ្លាក់ខុសពីធម្មតា ដែលអូសបន្លាយពេលរហូតដល់ខែកញ្ញាឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះកំណាច កម្ទេចផ្ទះជិត ១ ០០០ខ្នង នៅអាហ្រ្វិកខាងត្បូង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ