Connect with us

ព័ត៌មានអន្ដរជាតិ

BYD ព្រម​ព្រៀង​ដាក់​រោងចក្រ​ផលិត​រថយន្តអគ្គិសនី​តម្លៃ​ ១ ប៊ីលាន​ នៅ​តួកគី​

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិតរថយន្តអគ្គិសនី​យក្ស​ចិន​ BYD កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​តួកគី​ ដើម្បី​ដាក់​រោងចក្រ​ផលិត​តម្លៃ​ ១ ប៊ីលាន​ដុល្លារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​ ខណៈ​រថយន្ត​អគ្គិសនី​ចិន​រង​សម្ពាធ​ពន្ធ​កាន់​តែខ្លាំងឡើង​ៗ​​ពី​គោលនយោបាយ​ការពារ​និយម​របស់​លោក​ខាង​លិច​ រួម​មានសហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារ​​សារព័ត៌មាន​​តួកគី​ Anadolu ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាផ្នែក​មួយ​នៃ​ការ​ពង្រីក​​ផលិត​កម្ម​​​​​ក្រៅ​ស្រុ​ក​ចិន​ រោង​ចក្រ ​ BYD នៅ​តួកគី​ រំពឹង​ថា​នឹង​មាន​សមត្ថភាព​​ផលិត​រថយន្ត​ប្រមាណ​ ១៥០ ០០០ គ្រឿង​/​ឆ្នាំ​ ​ដោយ​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ចុង​បញ្ចប់​ឆ្នាំ​​ ២០២៦ និង​ផ្ដល់​ការងារចំនួន​​ ៥ ០០០ កន្លែង​។  

កិច្ចព្រមព្រៀងរវាងភាគី​ទាំង​២​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ទីក្រុងអ៊ីស្តង់ប៊ុល ​ដោយនាយកប្រតិបត្តិរបស់ក្រុម​ហ៊ុន​ BYD លោក Wang Chuanfu និង​ប្រធានាធិបតី​តួកគី​ លោក​ រ៉េហ្ស៊ីប​ តាយយីប​ អ៊ែរដូហ្គាន់ (Recep Tayyip Erdogan)។

កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឡើង​ក្រោយ​លោកខាង​លិចបង្កើន​ការ​​កំណត់​គោលដៅ​ពន្ធ ​លើ​រថយន្ត​អគ្គិសនី​នាំ​ចូល​ពី​ចិន​ ដោយ​សំអាង​ថា​ រថយន្ត​ចិន​លក់​ក្នុង​ប្រទេស​របស់​ពួកគេ​ក្នុង​តម្លៃ​ថោក​ ដោយសារ​មាន​ជំនួយ​ឧបត្ថម្ភ​ធន​ពីរដ្ឋាភិបាល​។

ក្រោម​វិធានការ​បណ្ដោះ​អាសន្នរបស់​សហភាព​អឺរ៉ុប​ ដែល​​ចូល​ជា​ធរមាន​​កាល​ពី​សប្ដាហ៍​មុន​ រថយន្ត​អគ្គិសនី​របស់​ BYD ដែល​នាំចូល​ប្លុក​ពី​ចិន​ ត្រូវ​ជាប់​ការ​បង្កើន​ពន្ធ​ប្រមាណ​ ១៧,៤ ភាគរយ​។

យ៉ាង​ណាមិញ​ តួកគី​ គឺជា​សមាជិក​នៃ​សហភាពគយរបស់សហភាពអឺរ៉ុប ដែលមានន័យថា យានយន្តដែលផលិតនៅក្នុងប្រទេសនេះ​ និងនាំចេញទៅកាន់ប្លុក​ អាចរួច​ផុត​ពី​ការ​ដាក់​ពន្ធបន្ថែម។

ប៉ុន្តែ​​គួរ​កត់​សម្គាល់​ថា​ ការ​ដាក់​រោង​ចក្រ​នៅតួកគី​ធ្វើ​ឡើង​ ក្រោយ​រដ្ឋាភិបាល​​ក្រុង​អង់ការ៉ា​ បានចាត់វិធានការគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្តក្នុង​ស្រុក​របស់​ខ្លួន​ ដោយ​ដាក់ពន្ធបន្ថែម ៤០ ភាគរយ​ លើការនាំចូលរថយន្ត​ពី​ចិន។

គេ​មើលឃើញ​ផង​ដែរ​ថា​ ក្រុម​ហ៊ុន​ BYD ដែល​ជាក្រុម​ហ៊ុនផលិត​រថយន្ត​អគ្គិសនី​ធំ​បំផុត​របស់​ពិភព​លោក​ កំពុង​បង្កើន​ផលិត​កម្ម​​របស់​ខ្លួន​ក្រៅ​ស្រុក​ចិនយ៉ាង​រហ័ស​​ ខណៈ​កាល​ពី​ខែ​ឧសភា​ សហរដ្ឋ​អាមេរិក​ដាក់​ពន្ធ​នាំ​ចូល ១០០ ភាគរយ​ ​លើ​រថយន្ត​អគ្គិសនី​ចិន​។

កាលពីថ្ងៃព្រហស្បតិ៍ BYD បានបើករោងចក្រផលិត​ក្នុងប្រទេសថៃ ដែលជារោងចក្រដំបូង​នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុននេះ ក៏​​កំពុងរៀបចំផែនការសាងសង់រោងចក្រផលិតនៅម៉ិកស៊ិកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម