Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្ដារប្រឡាយបឹងទំពន់ កាយយកសំរាមចេញ ដើម្បីបញ្ចៀសទឹកលិច និងស្ដារសោភ័ណភាព

បានផុស

នៅ

រដូវវស្សាបានចូលមកដល់ ភ្លៀងធ្លាក់ជាហូរហែក្រុមអាជ្ញាធរជំនាញ បានបន្តពង្រឹងលើកិច្ចការងារចុះស្តារ និងកាយ រាល់ប្រឡាយមេធំៗ និងសំខាន់ជាច្រើន នៅរាជធានីភ្នំពេញ ដើម្បីស្តារប្រឡាយឱ្យធំ និងជ្រៅជាងមុនងាយក្នុងការបង្ហូររំដោះទឹក បញ្ចៀសការជន់លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ចូនរាជធានីភ្នំពេញ សហការជាមួយសហការជាមួយមូលដ្ឋាន បានដាក់គ្រឿងចក្រជាច្រើនគ្រឿងចុះកាយសសំរាម និងកាកសំណល់ ចេញពីបាតផ្ទៃប្រឡាយទឹកបឹងទំពន់ ដើម្បីអាចធ្វើឱ្យប្រព័ន្ធបង្ហូរទឹកមេដ៏ធំមួយនេះ អាចហូរទឹកបានដោយរលូនលឿនជាងមុន មិនបង្កការរាំងស្ទះដល់ចរន្តទឹក នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទៀតឡើយ។

ការកាយ និងស្តាររបស់មន្ត្រីជំនាញនៅពេលនេះ គឺជាការជួយរំដោះទឹកបានមួយផ្នែកធំ ពីតំបន់នៅប៉ែកខាងលើ ព្រោះប្រឡាយទឹកបឹងទំពន់ គឺត្រូវទទួលរងការហូរទឹកធ្លាក់ពីតំបន់ខណ្ឌមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ចូលមកប្រឡាយនេះ និងបន្តហូរធ្លាក់ទៅអាងស្តុកទឹកបឹងទំពន់។

មន្ត្រីជំនាញ បានប្រាប់ឱ្យដឹងថាដំបូងឡើយ គឺត្រូវកាយសំរាម ឬកំប្លោក ដែលមាននៅលើផ្ទៃប្រលាយចេញឱ្យអស់សិន បន្ទាប់មក គឺត្រូវប្រើអេស្កាវ៉ាទ័រ ដើម្បីកាយកាកសំណល់ ឬភក់នៅបាតប្រលាយ ដើម្បីជីកជម្រៅទៅខាងក្រោមឱ្យដល់បាត ដែលមានជម្រៅប្រមាណ៤ម៉ែត្រ ទៅក្រោម។

ការធ្វើបែបនេះ គឺដើម្បីបើកមុខផ្ទៃប្រលាយឱ្យបានធំ និងធ្វើឱ្យជម្រៅប្រលាយជ្រៅ ដើម្បីអាចស្តុកទឹកក្នុងបរិមាទឹកច្រើន ដូចនេះហើយពេលមានភ្លៀងធ្លាក់ខ្លាំង ឬត្រូវទទួលរងទឹកហូរធ្លាក់ពីតំបន់ប៉ែកខាងលើមកខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកអាចហូរបានដោយរលូន មិនបង្កការរាំងស្ទះចរន្តទឹកហូរ ឬបង្កការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។

ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរប្រឡាយទឹកបឹងទំពន់ បង្ហាញការសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់គិតគូររបស់អាជ្ញាធរ ក្នុងការចុះកាយ និងស្តារប្រលាយទឹក ដើម្បីរំដោះទឹក បញ្ចៀសការជន់លិច និងដើម្បីសោភ័ណ្ឌភាពផង។ 

ពលរដ្ឋអ្នកដំណើរ បង្ហាញការយល់ឃើញថាការធ្វើឲ្យផ្ទៃប្រលាយបង្ហូរទឹក អាចស្អាត និងមានសោភ័ណ្ឌភាពទៅបាន គឺប្រាស្រ័យទៅលើការចូលរួមថែទាំដោយចាប់ផ្តើមពីមនុស្សទាំងអស់គ្នា ពិសេសអ្នករស់នៅអមសងខាងប្រឡាយ គឺត្រូវរក្សាឲ្យបាននូវបរិស្ថានអនាម័យ លើការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវៀងការបោះចោលសំរាម ឬកាកសំណល់សេសសល់ពីការប្រើប្រាស់ប្រចាំថ្ងៃចូលទៅក្នុងផ្ទៃប្រឡាយ ដែលជាហេតុធ្វើឱ្យចរន្តទឹកមិនអាចហូរបានលឿន ហើយនាំឱ្យខូចបរិស្ថានសង្គមជាតិផង។

សូមបញ្ជាក់ថា ប្រឡាយបង្ហូរទឹកបឹងទំពន់ គឺជាប្រឡាយមេដ៏ធំមួយ ក្នុងចំណោមប្រលាយមេសំខាន់ជាច្រើនទៀត ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលប្រឡាយនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្ថាននីយ៍ប៊ូមទឹកបឹងទំពន់ ៣៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១១ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម