ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំសិក្ខាសាលា ពិគ្រោះ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូច ក្រោមគោលបំណង២
នៅរសៀលថ្ងៃទី០៩ ខែ កក្កដា ក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយអង្គការយូនីសេហ្វកម្ពុជា បានបើកអង្គក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូច ថ្នាក់ក្រោមជាតិ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រី ស៊ិន ណម ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង លោកបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារ និងជាប្រធាននាដ្ឋានអប់រំកុមារតូច និងភាគីពាក់ព័ន្ធ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-571-1024x682.png)
លោកស្រី ស៊ិន ណម បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះមានគោលបំណងចំនួនពីរ គឺ ទី១ ស្វែងយល់អំពីសារៈសំខាន់ នៃយន្តការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ និងទី២យល់ដឹងអំពីនីតិវិធី នៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ។
បន្ថែមពីនេះ អង្គវេទិការដែលបានរៀបចំពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាគីទាំងអស់ ដែលបានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធបានជជែកគ្នាអំពីបញ្ហាប្រឈម ហើយក៏នឹងជជែកគ្នាពីដំណោះស្រាយ និងផែនការបន្ត ដើម្បីធ្វើយ៉ាងណាឲ្យកុមារតូចគ្រប់រូប មានឱកាសបានចូលរៀន និងទទួលបានគុណភាពអប់រំប្រកបដោយសមធម៍ និងបរិយាបន្ន។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-572-1024x682.png)
ក្នុងនោះដែរលោកស្រី បានចាត់ទុកវេទិការនេះ ជាការចូលរួមចំណែកមួយផ្នែក ដើម្បីជួយលើកស្ទួយគុណភាព នៃការអប់រំនៅក្នុងខេត្តសៀមរាប ដើម្បីឆ្ពោះទៅសម្រេចបាន (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០) របស់ក្រសួងអប់រំ យុវជននិងកីឡា នៃ យុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅតែបន្តចាត់ទុក ការអភិវឌ្ឍធនធានមនុស្ស ឬ វិស័យអប់រំជាអាទិភាពទីមួយ ក្នុងនោះដែរ ធនធានមនុស្សក៏ជាទុនមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍប្រទេសកម្ពុជា។
លោកស្រី ស៊ិន ណម ក៏បានធ្វើការក្រើនរំលឹកផងដែរ ដើម្បីចូលរួមចំណែកក្នុងការធ្វើយ៉ាងណាឲ្យសម្រេចបានតាមផែនការនេះ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ សាលារៀន អាណាព្យាបាល និង អង្គការដៃគូរអប់រំទាំងអស់ ត្រូវតែចូលរួមនិងសហការគ្នា ក្នុងការបង្កើនឱកាសដល់កុមារទាំងនៅមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធម៍ ។ លោកស្រីបានយកវេទិការ នេះ កោតសសើរដោយស្មោះចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយគុណភាព នៃការអប់រំនៅក្នុងខេត្តសៀមរាប ជាលទ្ធផលនៃការរៀនសូត្ររបស់សិស្សានុសិស្សក្នុងខេត្ត យើងបានទទួលលទ្ធផលគួជាទីមោទកភាពពីមួយឆ្នាំទៅមួយឆ្នាំ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-573-1024x682.png)
លោកបណ្ឌិត ប្រាក់ កុសល បានបញ្ជាក់ថា សារៈសំខាន់នៃការគាំពារនិងអភិវឌ្ឍកុមារតូច គឺចាប់ពីនៅក្នុងផ្ទៃម្តាយ ព្រមទាំងចាំបាច់ត្រូវមានយន្តការអនុវត្តបែបពហុវិស័យ ។ លោកបន្តទៀតថា រយៈពេលដ៏សំខាន់នៃ ការអភិវឌ្ឍកោសិកាខួរក្បាលរបស់កុមារ ចាប់ពីកុមារចូលមត្តេយ្យសិក្សា ដល់វ័យកុមារតូចចូលសាលារៀន ដោយផ្តោតលើការអប់រំមាតាបិតា ការភ្ញោជអាន សរសេរ និង សុខភាពកុមារ កិច្ចការសង្គម និង ការអនុវត្តជាវិជ្ជមានរបស់មាតាបិតា ព្រមទាំងគុណភាពសេវានោះ ទើបធ្វើឲ្យគន្លងសមត្ថភាពខ្ពស់នៃការត្រៀមរបស់កុមារចូលរៀនបានត្រឹមត្រូវ ។
លោកបណ្ឌិតក៏បានលើក អំពីគន្លងនាំឲ្យរំខានធ្ងន់ធ្ងរដល់ការត្រៀមរបស់កុមារចូលរៀន។ ដូច្នេះកុមារតូចទាំងអស់ ត្រូវទទួលបានសេវាអប់រំប្រកបដោយគុណភាព ដើមី្បត្រៀមខ្លួនចូលរៀននៅសាលាបឋមសិក្សា ៕
អត្ថបទ៖ គឿនវេត
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-574-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច