ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីខិតខំផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព និងក្រមសីលធម៌
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹក និងណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាជនឱ្យបានល្អ និងប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់ដើម្បីលើកកិត្តិយសវិស័យសុខាភិបាលឱ្យកាន់តែប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសចូលរួមធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី៩កក្កដា លោករដ្ឋមន្ត្រីបានផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ចូលរួមបង្ហាញចំណាប់អារម្មណ៍ បន្ទាប់ពីបានបញ្ចប់ប្រធានបទទាំង២៥ នៃវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»។
ជាកិច្ចបន្ត លោករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវវីរៈភាពរបស់មន្រ្តីសុខាភិបាលទាំងអស់ដែលបានលះបង់កំលាំងកាយ
កំលាំងចិត្តបំពេញការងារក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាជូនប្រជាជន និងដើម្បីលើកកិត្តិយសវិស័យសុខាភិបាលទាំងមូល។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីបានផ្តល់សារគន្លឹះជូនដល់អ្នកដឹកនាំគ្រប់ឋានុក្រមឱ្យប្រកាន់យកភាពស្មោះត្រង់ និងការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព សម្រាប់ធ្វើជាមធ្យោបាយជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស
-
ព័ត៌មានជាតិ១៦ ម៉ោង ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង