Connect with us

ព័ត៌មានជាតិ

ប.ស.ស តម្រូវឱ្យពេទ្យឯកជនជាដៃគូ ត្រូវប្រញាប់ដាក់ពាក្យស្នើសុំ​ចុះកិច្ចព្រមព្រៀងឡើងវិញ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​តម្រូវឱ្យ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ដែលជា​ដៃគូ​របស់​ប​.​ស​.​ស​. ត្រូវ​ប្រញាប់​ដាក់ពាក្យ​ស្នើសុំ​ចុះ​កិច្ច​ព្រមព្រៀង​ឡើងវិញ​។ ក្នុងករណី​ខកខាន​ក្នុងការ​ដាក់​ពាក្យ​ស្នើសុំ​ឡើងវិញ​តាម​ការកំណត់​ចាត់ទុកថា​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ដោយ​ស្វ័យប្រវត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប​.​ស​.​ស​.​ បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​មួយ​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១០​ កក្កដា​ នេះ​ បាន​ណែនាំ​ដល់ ​លោក លោកស្រី ជា​នាយក នាយិកា ប្រធាន មូលដ្ឋាន សុខាភិបាល​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​រួចហើយ ត្រូវដាក់​ពាក្យស្នើសុំ​ចុះ​កិច្ច​ព្រមព្រៀង​ឡើងវិញ តាម​ទីតាំង​ភូមិសាស្ត្រ និង​កាលបរិច្ឆេទ​ដូចខាងក្រោម​។ ​ចំពោះ​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែលមាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវដាក់ ពាក្យស្នើសុំ​ចាប់ពី​ថ្ងៃទី ​០៩ ខែកក្កដា ឆ្នាំ​ ២០២៤ រហូតដល់​ថ្ងៃទី​ ០៩ ខែសីហា ឆ្នាំ ​២០២៤។

ចំណែក​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រៅពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ត្រូវ​ដាក់ពាក្យ​ស្នើសុំ​ចាប់ពី​ថ្ងៃទី ​០៩ ខែកក្កដា ឆ្នាំ​ ២០២៤ រហូតដល់​ថ្ងៃ​ទី​ ៣១ ខែ​សីហា ឆ្នាំ ២០២៤។

រីឯ​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​. តាម​យន្តការ​ដែល​មាន​ការឯកភាព ពី​និយ័ត​ករ​សន្តិសុខ​សង្គម​រួចហើយ មិន​តម្រូវឱ្យ​មានការ​ដាក់ពាក្យ​ស្នើសុំ​ឡើងវិញ​ទៀត​នោះទេ ដោយ​ការកំណត់ កាលបរិច្ឆេទ​ចុះ​កិច្ចព្រមព្រៀង គឺ​យក​កាលបរិច្ឆេទ​ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​មូលដ្ឋាន​សុខាភិបាល​ឯកជន និង ប​.​ស​.​ស​. សម្រាប់​កំណត់​សុពលភាព​រយៈពេល ៣ ​ឆ្នាំ នៃ​កិច្ចព្រមព្រៀង។

បើតាម​លោក​ ម៉េង ហុង ករណី​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​. រួចហើយ ដូច​មាននូវ​ក្នុង​ចំណុច​ ១ និង​ចំណុច​ ២​ ខាងលើ ខកខាន​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ចុះ​កិច្ចព្រមព្រៀង​ឡើងវិញ​តាម​កាលបរិច្ឆេទ​ខាងលើ ចាត់ទុកថា​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ដោយ​ស្វ័យប្រវត្តិ។

គិត​ត្រឹម​ឆ្នាំ​ ២០២៣ ​ប​.​ស​.​ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សរុប​ចំនួន ១ ៥៣០ មូលដ្ឋាន​សុខាភិបាល ​នៅ​ទូទាំងប្រទេស ដែល​ក្នុងនោះ មូលដ្ឋាន​សុខាភិបាល​សាធារណៈ (មន្ទីរពេទ្យ​រដ្ឋ​) មាន​ចំនួន ១ ៣៩៥ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន (​មន្ទីរពេទ្យ​ឯកជន​) មាន​ចំនួន ១៣៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម