Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតបារាំង សន្យា​ជំរុញ​នាំ​វិនិយោគិនបារាំងមក​កម្ពុជាឱ្យបានកាន់តែច្រើន

បានផុស

នៅ

នៅ​កម្មវីធី​លៀង​សាយ​​ភោជ នៃ​​វេទិកាធុរកិច្ច​បារាំង-កម្ពុជា ដែល​រៀបចំ​ឡើង​ក្នុងវិមានរាជរដ្ឋាភិបាលនៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​នា​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កក្កដា ម្សិលមិញ​នេះ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ប្តេជ្ញា​ជំរុញ​និង​ពង្រីក​ការ​វិនិយោគ​​ដោយ​ផ្ទាល់​ពី​បារាំង​នៅ​កម្ពុជា​ ឱ្យបាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​មុខ​ លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ក៏​ដូច​ជា​រដ្ឋមន្រ្តី​ក្រសួងកសិកម្ម, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ប្រធានសមាគម​ឧកញ៉ា​កម្ពុជា និង​ធុរជនកម្ពុជា-បារាំងជាច្រើនរូប​ លោក​ ហ្សាក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបាន​​លើក​ឡើង​ថា បើទោះបីជា​ស្ថានភាពវិនិយោគផ្ទាល់​ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែ​ក្នុងនាម​លោក​ផ្ទាល់ នឹង​ព្យាយាម​បន្ថែម​ទៀតជំរុញ​ការ​ពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។

ក្នុង​ឱកាស​នោះដែរ​ លោក​ ស៊ុន ចាន់ថុល បាន​បង្ហាញ​ជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈ​វេទិកាធុរកិច្ចនេះ នឹង​រុញ​កំណើនវិនិយោគិនបារាំងនៅ​កម្ពុជាកើនឡើងមួយកម្រិតថែម​ទៀត។

នៅមុន​បំណាច់ឆ្នាំ២០២៤ លោក​ឧបនាយករដ្ឋមន្ត្រី បានប្រកាស​ថា​ក៏​នឹង​ធ្វើដំណើរ​ទៅប្រទេសបារាំងដើម្បី​គោះទ្វារ​ទាក់ទាញ​វិនិយោគិន​ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម