កីឡា
ប៉ះគ្នាយប់នេះ Kane ថា រីករាយប៉ះខ្សែការពារឆ្នើម Van Dijk ម្ដងទៀត
ម៉ោង២រំលងអធ្រាតយប់នេះ ក្រុមជម្រើសជាតិហុល្លង់ត្រូវជួបជាមួយក្រុមជម្រើសជាតិអង់គ្លេស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ EURO ឆ្នាំ២០២៤។
វាជាការជួបគ្នាសារជាថ្មីរវាងប្រធានក្រុមជម្រើសជាតិអង់គ្លេ Harry Kane និងប្រធានក្រុមជម្រើសជាតិហុល្លង់ Van Dijk។ កីឡាករទាំង២ធ្លាប់ជួបគ្នាលើកទីលានច្រើនលើកមកហើយ ក្នុងការប្រកួត Premier League នៅប្រទេសអង់គ្លេស អំឡុងពេល Harry Kane លេងឲ្យក្រុម Tottenham Hotspur។ រូបគេបានបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលបានជួបខ្សែការពារឆ្នើម Van Dijk ម្ដងទៀត។
កីឡាករ Harry Kane បាននិយាយថា ៖«ខ្ញុំបានលេងទល់នឹង Virgil ជាច្រើនឆ្នាំមកនេះ ពេលខ្លះគាត់បានប្រជែងឈ្នះ ហើយពេលខ្លះខ្ញុំក៏ប្រជែងឈ្នះគាត់។ យើងចាំមើលថា អ្នកណានឹងបង្កភាពលំបាកដល់គូប្រកួត។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើឲ្យហុល្លង់ពិបាក តែពួកគេនឹងធ្វើឲ្យខ្ញុំពិបាកដែរ។ ខ្ញុំរីករាយជួបកីឡាករល្អបំផុតក្នុងពិភពលោក»។
បច្ចុប្បន្នខ្សែប្រយុទ្ធ Harry Kane រកបាន២គ្រាប់ក្នុងពានរង្វាន់ EURO។
អង់គ្លេសធ្លាប់ជួបក្រុមហុល្លង់ ចំនួន២២លើក គិតចាប់តាំងពីឆ្នាំ១៩៣៥។ អង់គ្លេសឈ្នះ៦លើក ហុល្លង់ឈ្នះ៧លើក និងស្មើគ្នា៩លើក។ ការប្រកួតម៉ោង២រំលងអធ្រាតយប់នេះនឹងជាក្លាយជាការប្រកួតដ៏តានតឹង ខណៈក្រុមទាំង២ សុទ្ធតែមានប្រព័ន្ធការពាររឹងមាំដូចគ្នា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា