ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា នាវាដឹកយន្តហោះចម្បាំងចិន ត្រៀមធ្វើសមយុទ្ធនៅប៉ាស៊ីហ្វិក
ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះថា នាវាដឹកយន្តហោះចម្បាំងចិន Shandong បានឆ្លងកាត់ជិតភាគខាងជើងប្រទេសហ្វីលីពីន ដើម្បីត្រៀមធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិក។
តៃវ៉ាន់ បានបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៣៦គ្រឿង មានដូចជា យន្តហោះចម្បាំង J-16 និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 កំពុងហោះហើរទៅកាន់ភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ ឆ្ពោះទៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើសមយុទ្ធជាមួយនាវាចម្បាំង Shandong។ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បានអះអាងថា ក្រុងតៃប៉ិ មានសមត្ថភាពអាចតាមដានដឹងពីរាល់សកម្មភាពរបស់នាវាចម្បាំងដ៏ធំរបស់ចិនមួយនេះបាន។
លោក Koo បានប្រាប់ថា នាវាចម្បាំងចិន មិនបានឆ្លងកាត់ច្រកទឹក Bashi ដែលជាច្រកផ្លូវទឹកខណ្ឌចែករវាងតៃវ៉ាន់ និងហ្វីលីពីន ដូចសព្វដងនោះទេ។ លោក បន្តថា នាវាចិនបានបរទៅភាគខាងត្បូងជំនួសវិញ ដោយឆ្លងតាមច្រក Balintang សំដៅទៅមហាសមុទ្រប៉ាស៊ីហ្វិកតែម្ដង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់តៃវ៉ាន់នេះ ខាងភាគីចិនមិនទាន់មានការឆ្លើយតបណាមួយនោះទេ។ ប៉ុន្តែបើសម្រាប់ហ្វីលីពីនវិញ បានបង្ហាញក្ដីព្រួយបារម្ភអំពីការដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំងរបស់ចិននេះជាខ្លាំង។ លោកវរសេនីយ៍ឯក Francel Margareth Taborlupa របស់ហ្វីលីពីន បាននិយាយថា “យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញឲ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ”។
ការលើកឡើងរបស់ហ្វីលីពីន ធ្វើឡើងខណៈបច្ចុប្បន្នជម្លោះជាមួយចិនកំពុងកើនឡើងកម្ដៅខ្លាំងគួរឲ្យកត់សម្គាល់ ជុំវិញបញ្ហាដែនទឹកនៅតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង។
គួររំឭកថា តៃវ៉ាន់ តែងតែយកចិត្តទុកជាខ្លាំងចំពោះរាល់សកម្មភាពយោធាចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង ដែលរមែងអះអាងថាតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួននោះ បានបង្កើនសកម្មភាពជាញឹកញាប់នៅជុំវិញក្រុងតៃប៉ិ ក្នុងរយៈពេលជាង៤ឆ្នាំចុងក្រោយនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សុខភាព១០ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស