ព័ត៌មានជាតិ
បង្ហោះព័ត៌មាន មន្ត្រីនគរបាលធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិន ឲ្យចូលខ្លួនបំភ្លឺ
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ អយ្យការអមសាលាដំបូងសៀមរាប បានចេញដីកាកោះហៅឲ្យឈ្មោះ ឈុន វាន ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhun VeanII ដែលបានបង្ហោះចែកចាយព័ត៌មានមិនពិតថា មានមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន ។
សាលាដំបូងខេត្តសៀមរាប បានកោះហៅបុគ្គលរូបនេះដែលបច្ចុប្បន្នរស់នៅភូមិប៉ាង ឃុំក្តីរុន ស្រុកពួក សៀមរាប ឲ្យចូលខ្លួនដើម្បីធ្វើការឆ្លើយបំភ្លឺ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣និង០៤នាទី ឈ្មោះ ឈុន វាន បានយករូបភាពរបស់មន្ត្រីនគរបាលជាតិម្នាក់ នៃក្រសួងមហាផ្ទៃ យកមកបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក ដោយសរសេរថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន។
ការបង្ហោះនេះ ជាព័ត៌មានមិនពិត ធ្វើឲ្យសាធារណៈជនជាតិ-អន្តរជាតិ មានការយល់ច្រឡំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ និងជាការញុះញង់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គម៕
អត្ថបទ ៖ សុខុម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់