Connect with us

ជីវិតកម្សាន្ដ

Nadech ជួបឧប្បត្តិហេតុ របួសបាក់ឆ្អឹងម្រាមដៃ ពេល​កំពុង​ហាត់ប្រាណ

បានផុស

នៅ

អ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភជាខ្លាំង ក្នុងពេលដែលតារាសម្តែង Nadech Kugimiya បានជួបឧប្បត្តិហេតុអំឡុងពេលកំពុងហាត់ប្រាណ។ យ៉ាងណា ក្រោយទៅដល់ដៃពេទ្យ ជាលទ្ធផលបញ្ចាក់ថា ឆ្អឹង​ម្រាម​ដៃ​ស្តាំបានបាក់ រហូតត្រូវពន្យារពេលសម្តែងរឿង Fah Jarod Sai The Musical ឆ្នាំ២០២៤ ដោយសារឈុតឆាកគ្រោះថ្នាក់ច្រើនគួរសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងប្រុសវ័យ៣២ឆ្នាំរូបនេះបានបង្ហោះឃ្លិបតាមរយៈ IG ផ្ទាល់ខ្លួន ដោយបញ្ចាក់ថា “ជំរាបសួរ ខ្ញុំឈ្មោះ Nadech Kugimiya ខ្ញុំចង់ផ្តល់ការបំភ្លឺខ្លះៗតាមរយៈ Channel នេះ​ ព្រោះកាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែកក្កដា កន្លងទៅនេះ ខ្ញុំបានជួបឧបទ្ទវហេតុពេលកំពុងហាត់ប្រាណនៅក្នុងគេហដ្ឋានរបស់ខ្ញុំ។ នេះបណ្តាលឲ្យបាក់ឆ្អឹងម្រាមដៃនៃដៃស្តាំ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​ព្យាបាល​នៅ​ថ្ងៃ​បន្ទាប់។​​​​​ លទ្ធផលនៃការព្យាបាល គឺមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្តែត្រូវផ្អាកការសម្ដែងមួយរយៈសិន ដោយសារតែមានឈុតឆាកខ្លះគ្រោះថ្នាក់ពេក ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ”។

ក្នុងនោះផងដែរ​ Nadech​ ក៏បានឆ្លៀតសុំទោសទៅដល់ទស្សនិកជនទាំងអស់​​ រាល់បញ្ហារអាក់រអួលដែលនាំឲ្យភាពយន្តខ្លួនកំពុងសម្ដែងជាតួឯកប្រុសត្រូវពន្យារពេល។ ជាពិសេសសមាជិក​ក្រុម​ទាំង​អស់​ ដែល​មិន​បាន​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ រហូតដល់គ្រោះថ្នាក់។ ប៉ុន្តែលោកក៏បានបញ្ចាក់ថា​ សម្រាប់ការថតរូប និងការបង្ហាញខ្លួនផ្សេងទៀត គឺនៅតែអាចធ្វើបានជាធម្មតា។ លើកលែងតែការសម្ដែងប៉ុណ្ណោះ ដែលត្រូវផ្អាកសិនហើយពង្រឹងខ្លួនបន្ថែមមុនពេលរបួសជាសះស្បើយ។

ដោយឡែក ងាកទៅកាន់​អ្នក​គាំទ្រ​ឯណោះ បន្ទាប់ពី​ទទួល​បាន​ដំណឹង​នៃឧប្បត្តិរបួសបាក់ឆ្អឹងម្រាមដៃ ភ្លាមៗពួកគេបានចូលទៅបញ្ចេញមតិ និង​ផ្ញើ​ការ​លើក​ទឹក​ចិត្ត​ដល់​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ សូមឲ្យជាសះស្បើយពីរបួស ហើយ​ត្រឡប់​ទៅ​ធ្វើ​ការ​ធម្មតាដូចដើមវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Engfa ចាយរាងបង្អួតកាយសិចស៊ី លើកោះមួយក្នុងប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម