សន្តិសុខសង្គម
គណៈគ្រប់គ្រងចំណតបេនឡានផ្សារធំថ្មី តែងតែយកចិត្តទុកដាក់អប់រំណែនាំក្រុមអ្នករត់តាក់ស៊ី ឲ្យចតមានសណ្ដាប់ធ្នាប់
គណៈគ្រប់គ្រងចំណតបេនឡានផ្សារធំថ្មី តែងតែយកចិត្តទុកដាក់ចុះអប់រំណែនាំដល់អ្នករត់តាក់ស៊ីទម្លាក់អីវ៉ាន់គ្មានសណ្ដាប់ធ្នាប់ នៅចំណុចផ្លូវ ២១៧ ក្បែរនឹងចំណតរថយន្តក្រុងផ្សារសូរិយា ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ។
បើតាមប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ លើកឡើងថា ហេតុអ្វីបានជាក្រុមអ្នករត់តាក់ស៊ីមកចតរថយន្តគ្មានសណ្ដាប់ធ្នាប់ដូច្នេះទៅវិញ ដោយដេញចាប់ម៉ូយយ៉ាងអនាធិបតេយ្យពេញផ្លូវ មិនខ្វល់ពីគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ។
ពាក់ព័ន្ធបញ្ហាចំណតខាងលើនេះដែរ ប្រធានគ្រប់គ្រងចំណតបេនឡានផ្សារធំថ្មី ប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ចំពោះបញ្ហានេះ គណៈគ្រប់គ្រងបានយកចិត្តទុកដាក់ឲ្យកម្លាំងចុះទៅអប់រំណែនាំជាប្រចាំ និងដាក់កម្លាំងប្រចាំការក្នុងការជួយបញ្ចៀសដល់អ្នករត់តាក់ស៊ីដែលឈប់រថយន្តទម្លាក់អីវ៉ាន់រយៈពេលយូរ គឺខាងកម្លាំងរបស់គណៈគ្រប់គ្រងមិនអនុញ្ញាតនោះទេ ដោយសារកុំឲ្យកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋពេលធ្វើដំណើរឆ្លងកាត់។
ប្រធានគ្រប់គ្រងចំណតបេនឡានផ្សារធំថ្មី បញ្ជាក់ថា សម្រាប់រថយន្តទម្លាក់ទំនិញមកពីតាមបណ្ដាខេត្តរយៈពេលខ្លី ខាងកម្លាំងលោក តែងតែបញ្ចៀសទៅកន្លែងដែលមិនមានការកកស្ទះដល់អ្នកធ្វើដំណើរតាមផ្លូវឲ្យចត ដើម្បីទម្លាក់អីវ៉ាន់។
ជាមួយនេះ ប្រធានគ្រប់គ្រងបេនឡានផ្សារធំថ្មី ក៏បានសំណូមពរប្រជាពលរដ្ឋ សូមមេត្តាយោគយល់ចំពោះអ្នករត់តាក់ស៊ីរកស៊ីចិញ្ចឹមក្រពះ ព្រោះថា ដោយមានការយោគយល់ដល់អ្នករត់តាក់ស៊ី ទើបលោកតែងតែចុះណែនាំជាប្រចាំថ្ងៃតែម្ដង ដើម្បីកុំឲ្យមានភាពអសណ្ដាប់ធ្នាប់ ប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ រួមនឹងអ្នកប្រកបអាជីវកម្មនៅក្បែរនោះផងដែរ៕
អត្ថបទ ៖ រដ្ឋា , ម៉េង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ