Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្រ្តី​ក្រសួង​​ហិរញ្ញវត្ថុ​ថៃ​៖ សេដ្ឋកិច្ច​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​ ដោយ​កំណើន​​​ខ្សោយ​  

បានផុស

នៅ

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក​ Pichai Chunhavajira បាននិយាយ​នៅ​ថ្ងៃពុធនេះ​ថា​ ​សេដ្ឋកិច្ចរបស់ប្រទេសថៃ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិនប្រាកដប្រជា​អស់រយៈពេលជាយូរមកហើយ ដោយ​សារ​តែ​កំណើនយឺត ​ជាមួយ​នឹង​បញ្ហារចនាសម្ព័ន្ធផ្សេង​ៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​​​ស្រង់​សម្ដី​លោក​ ​Pichai ដែល​ថ្លែង​​ក្នុង​សិក្ខាសាលាធុរកិច្ចមួយថា រដ្ឋាភិបាលថៃ​ កំពុងធ្វើការដើម្បីលើកកំណើនសេដ្ឋកិច្ច​ឱ្យ​បាន​ ៣​ ភាគរយនៅឆ្នាំនេះ ខណៈ​ការ​ព្យាករណ៍បច្ចុប្បន្នបង្ហាញ​ថា​ សេដ្ឋកិច្ច​ថៃ​នឹង​កើន​ឡើង​ត្រឹម​តែ​ប្រហែល ២,៥ ភាគរយ ប៉ុណ្ណោះ​។

រដ្ឋ​មន្រ្តី​ដដែល​បាន​បន្ថែម​ថា​ ​វិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ច ​ដោយ​​ភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ៣៥ លាននាក់​ រំពឹងថានឹង​មក​លេង​ថៃ​នៅឆ្នាំ ២០២៤​ នេះ។ ក្នុងឆ្នាំ ២០១៩​ ពោលគឺ​មុន​វិបត្តិ​ជំងឺ​កូវីដ១៩​ ​ថៃ​ទទួល​ភ្ញៀវ​ទេសចរ​ប្រមាណ​ ៤០​ លាននាក់។

លោក Pichai ​​ក៏​បាន​លើក​ឡើង​​ផង​ដែរ​ថា បំណុល​គ្រួសារ​បច្ចុប្បន្ន​ឈរ​នៅ​ជាង​ ៩០ ភាគរយ​ ធៀប​នឹង​​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែល​បញ្ហា​​ត្រូវ​ការ​ដំណោះស្រាយ​ជា​បន្ទាន់ ​​ខណៈ​​មាន​បញ្ហា​លើ​ប្រាក់​កម្ចី​ ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ថៃ​កើន​យឺត​យ៉ាវ​។

កំណើន​សេដ្ឋកិច្ច​របស់​ថៃ​ កើន​បាន​ត្រឹម​តែ​ ១,៩ ភាគរយ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន​ ដោយ​ខ្សោយ​ជាង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ផ្សេង​ទៀត​ ដោយសារ​តែ​ការ​នាំ​ចេញ​ខ្សោយ​ រួម​ផ្សំ​ជាមួយ​នឹង​បំណុល​គ្រួសារ​ និងថ្លៃ​កម្ចី​ខ្ពស់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

សន្តិសុខសង្គម២២ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ឃាតក
សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម