ព័ត៌មានអន្ដរជាតិ
តុលាការថៃ កំណត់ថ្ងៃបើកសវនាការរឿងក្ដីដកតំណែងលោក សេដ្ឋា
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់សម្រាប់សំណុំរឿងស្វែងរកការបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក សេដ្ឋា ថាវីស៊ីន។ តុលាការធម្មនុញ្ញថៃ បានឲ្យដឹងទៀតថា សំណុំរឿងនេះនឹងឈានដល់ការប្រកាសសាលក្រមមុនខែកញ្ញាខាងមុខ ខណៈឥលូវនេះតុលាការកំពុងស្វែងរកភស្តុតាងបន្ថែមទៀត។
សំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា ត្រូវបានធ្វើឡើង បន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន ៤០នាក់ កាលពីខែឧសភា ដែលត្រូវបានបញ្ជូនបន្តទៅតុលាការធម្មនុញ្ញ។
សំណុំរឿងនេះ មានគោលបំណងចង់ដកតំណែងនាយករដ្ឋមន្ត្រីពីលោក សេដ្ឋា ជុំវិញការតែងតាំងមេធាវីម្នាក់ឈ្មោះ Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគារពីបទមើលងាយតុលាការ ឲ្យធ្វើជារដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រី។ បណ្ដឹងនោះចោទថា លោក Pichit ខ្វះក្រមសីលធម៌ និងសុចរិតភាពសម្រាប់ធ្វើជារដ្ឋមន្ត្រី ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
យ៉ាងណាមិញ លោក Pichit បានលាលែងពីតំណែងរួចទៅហើយ ក្នុលគោលបំណងដើម្បីការពារលោក សេដ្ឋា មិនឲ្យទាក់ទិននឹងសំណុំរឿងរបស់តុលាការ។
គួរបញ្ជាក់ថា ប្រសិនបើលោក សេដ្ឋា ត្រូវបានដកចេញពីតំណែង នោះរដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើង ហើយគណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់លោក នឹងត្រូវដាក់បេក្ខភាពថ្មីសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដើម្បីទទួលការបោះឆ្នោតពីសភា។
បច្ចុប្បន្ន សំណុំរឿងប្រឆាំងនឹងនាយករដ្ឋមន្ត្រី កំពុងត្រូវបានស៊ើបអង្កេត រួមជាមួយនឹងបណ្តឹងមួយទៀតដែលទាមទារឲ្យរំលាយគណបក្សប្រឆាំង Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០២៣ និងជាគណបក្សធំជាងគេនៅក្នុងសភា។
ក្រុមអ្នកវិភាគ បាននិយាយថា ករណីទាំង២នេះ បានបង្កើនភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយនៅក្នុងប្រទេសថៃ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ