Connect with us

ព័ត៌មានជាតិ

អង្គភាពកម្ចាត់មីនជប៉ុន សរសើរកម្ពុជាដែលបានចែករំលែកជំនាញដោះមីនទៅកាន់ពិភពលោក

បានផុស

នៅ

អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​(JMAS)​ ប្រចាំ​ប្រទេស​កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក ខណៈអង្គការជប៉ុនមួយនេះដែលបានជួយកម្ពុជាអស់ រយៈ ពេលជាង២០ឆ្នាំ បានសន្យាបន្តពង្រីកគម្រោងបោសសម្អាតមីនបន្ថែមទៀត។ ការវាយតម្លៃរបស់ភាគីជប៉ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក YAMAZAKI Koji ប្រធាន JMAS និងសហការី នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោក YAMAZAKI Koji បានលើកឡើងអំពីការគាំទ្ររបស់ JMAS រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា ៦៥គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។
លោកបញ្ជាក់ថា៖«JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ»។
ជាងនេះទៅទៀត លោក YAMAZAKI Koji បានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក។

តាងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តចំនួន៣។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។
លោក លី ធុជ បញ្ជាក់ថា៖‍« ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្ម»។

លោកបានគូសបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចសកម្មភាពរបស់ JMAS នៅក្នុងខេត្តស្ទឹងត្រែង នាចុងឆ្នាំ២០២១ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ JMAS ក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលពិតជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍តាមកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យកសិកម្មដល់សហគមន៍លើដីបោសសម្អាតរួច។

កាលពីខែមករា ឆ្នាំ ២០២៣ ​អ្នកជំនាញដោះមីនកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា​ឧបករណ៍​បោស​សម្អាត​
មីន​​ដល់​អង្គភាព​ផ្តល់​សេវា​កម្ម​រដ្ឋ​ក្នុង​គ្រា​អាសន្ន​សម្រាប់​អ៊ុយក្រែន ក្រោមកិច្ចសហការជាមួយប្រទេសជប៉ុន។
ឆ្លងកាត់បទពិសោធន៍ដោះមីនជាច្រើនទសវត្ស និងទទួលបានជោគជ័យ អ្នកជំនាញដោះមីនកម្ពុជា ក៏ធ្លាប់បានចែករំលែកបទពិសោធន៍ និងជំនាញដោះមីនទៅកាន់ប្រទេសមួយចំនួនផងដែរ៕
អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រនាំគ្នា អុជទៀន កាន់ទុក្ខវិញាណក្ខន Liam នៅមុខសណ្ធាគារកន្លែងកើតហេតុ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ស្លាប់និង​៦​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ផ្ទះនៅអង់គ្លេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ឆ្លើយតបមកកម្ពុជា​ រឿងដកខ្លួនចេញពីគម្រោង CLV

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចធិបតី លុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថប៉ៃលិនចេញពីក្របខណ្ឌ ក្រោយឈ្លោះជាមួយអ្នករត់តាក់ស៊ី

សេដ្ឋកិច្ច២៤ ម៉ោង មុន

រឿងព្រេងនិទានថ្មីនៃតារាសាគរ៖ បដិមាព្រះពុទ្ធសក្យមុនីកម្ពស់ ១០៨ ម៉ែត្រ ចំណាយអស់៥០០លានដុល្លារ ត្រូវបានដាក់បង្ហាញយ៉ាងភ្ញាក់ផ្អើល

Sokha Hotels

ព័ត៌មានពេញនិយម