សេដ្ឋកិច្ច
ការនាំចេញផ្លែមៀនស្រស់កម្ពុជា សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន មានកំណើន ១២០%
ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើងជាង ១២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនប្រាប់កម្ពុជាថ្មីថា មៀនបានចេញផ្លែហើយ ដែលគ្រោងនឹងប្រមូលផលនៅខែសីហាខាងមុខ ខណៈមានក្រុមហ៊ុនមួយចំនួនបានចុះកិច្ចសន្យាទិញបណ្ដើៗហើយ។ ហើយថា នៅឆ្នាំនេះ តម្លៃផ្លែមៀននឹងមានភាពល្អប្រសើរដូចឆ្នាំមុនដែរ ដែលមានតម្លៃចាប់ពី ៤ ០០០ រៀលឡើងក្នុងមួយគីឡូក្រាម។
បើគិតត្រឹម ៥ ខែ ឆ្នាំ ២០២៤នេះ កម្ពុជាបានធ្វើការនាំចេញផ្លែមៀនប៉ៃលិនក្នុងទំហំទឹកប្រាក់ ២២ លានដុល្លារ ការកើនឡើង ១៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ៤៩៧ តោន កើនឡើងជាង ៤៥៤ ភាគរយ ប្រៀបធៀបឆ្នាំ ២០២២ គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ លានដុល្លារ។ នេះបើតាមក្រសួងកសិកម្ម។
ក្នុងនោះការនាំចេញទៅប្រទេសចិនមានចំនួន ១៧ ៣៨០,៧០ តោន ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ ដុល្លារ និងប្រទេសវៀតណាមចំនួន ១១៦,៦៩ តោនទទួលបានទឹកប្រាក់ចំនួន ១៦៥១១៦,៣៥ ដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ