Connect with us

កីឡា

កាន់តែធ្ងន់ Saddik ត្រូវបានចាប់ខ្លួនពីបទចាប់ជំរិតនិងជួញដូរគ្រឿងញៀន

បានផុស

នៅ

អ្នកប្រដាល់កូនកាត់សញ្ជាតិហូឡង់-ម៉ារ៉ុក Jamal Ben Saddik ត្រូវបានជាប់ចោទ​បន្ថែមទៀត ពីបទចាប់ជំរិតនិងវាយដំគ្នាពាក់ព័ន្ធជម្លោះ​ជូញ​ដូរ​គ្រឿងញៀន ក្រោយតុលាការទើប​តែ​សម្រេចដាក់ទោសឲ្យជាប់ពន្ធធានាគារ៤០ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករប្រដាល់ទម្ងន់ធ្ងន់ Jamal Ben Saddik អាយុ៣៣ឆ្នាំត្រូវបានចាប់ខ្លួន ក្រោយសង្ស័យពាក់ព័ន្ធលើការចាប់ជំរិត​និង​ការវាយប្រហារគ្នា ទាក់ទង​ជម្លោះរត់ពន្ធគ្រឿងញៀននៅ​កំពង់ផែ Antwerp។ រូប​គេ​ត្រូវបានចោទប្រកាន់​ពី​បទ​ចាប់ជំរិត និងវាយដំកម្មករនៅកំពង់ផែ Antwerp ក្រោយសង្ស័យថាកម្មករនៅទីបានទទួលយកលុយមុនពេលនាំ​យកសារធាតុកូកាអុីនចេញពីកំពង់ផែ។

ការចាប់ខ្លួននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការនៅទីក្រុង Antwerp បានកាត់ទោស Saddik ឲ្យជាប់ពន្ធនាគារ​ រយៈពេល៤០ខែ និងពិន័យ​ជា​ប្រាក់៤០,០០០អឺរ៉ូ ​ពី​បទ​លាងលុយកង្វក់ និងការក្លែងបន្លំឯកសារ។ ចំពោះប្អូនប្រុសរបស់ Saddik ក៏ត្រូវបានកាត់ទោសក្នុងសំណុំរឿងនេះដែរ។

ប្រភព៖ beyondkick
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម