Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ភាពជាម្ចាស់ផ្ទះរបស់ កម្ពុជា ជាឱកាសមួយ​សម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ អាចមើលពី កម្ពុជាបច្ចុប្បន្ន កំពុងរីករាយជាមួយសន្តិភាព

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លើក​ឡើង​ថា ភាព​ជា​ម្ចាស់ផ្ទះ​របស់ កម្ពុជា គឺជា​ឱកាស​មួយ​សម្រាប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ អាច​មើល​ពី កម្ពុជា​បច្ចុប្បន្ន ដែល​កំពុង​រីករាយ​ជាមួយ​សន្តិភាព និង​ស្ថិរភាព រួម​ទាំង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ពិភពលោក ដេ​វីស​ខាប់ ឆ្នាំ ២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​សម្តែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​អ្នក​ចូលរួម​ទាំងអស់ ជាពិសេស​ប្រតិភូ​ទាំង ៨ ប្រទេស ដែល​មកពី​ប្រទេស​មីយ៉ាន់ម៉ា, គុយវ៉ែត​, កាតា​, កៀជីសស្ថាន, ស្រីលង្កា​, អ៊ីរ៉ាក់ និង​អារ៉ាប់រួម។

ជាមួយ​គ្នា​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​កម្រិត​អន្តរជាតិ​មួយ​នេះ​ឡើង។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​ថា «ភាព​ជា​ម្ចាស់ផ្ទះ​របស់ កម្ពុជា គឺជា​ឱកាស​មួយ​សម្រាប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ អាច​មើល​ពី កម្ពុជា​បច្ចុប្បន្ន ដែល​កំពុង​រីករាយ​ជាមួយ​សន្តិភាព និង​ស្ថិរភាព រួម​ទាំង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​វិស័យ​អប់រំ​កាយ និង​កីឡា គឺជា​វិស័យ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ និង​បន្ត​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ទាំង​ផ្នែក​ធនធាន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ»។

ទន្ទឹម​នោះ ឯកឧត្ដម ក៏បាន​សំណូមពរ​ឲ្យ​ក្រុម​កីឡាករ​ទាំងអស់ ចូលរួម​ប្រកួតប្រជែង​ក្រោម​ស្មារតី​សាមគ្គីភាព មិត្តភាព និង​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​កីឡា។ បន្ថែម​នោះ ឯកឧត្ដម ក៏​ជូនពរ​ឲ្យ​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ផង​ដែរ។

គួរ​ជម្រាប​ថា អញ្ជើញ​មាន​វត្តមាន​នា​ឱកាស​នោះ​រួមមាន ឯកឧត្ដម​អនុប្រធាន ស​.​ស​.​យ​.​ក ឯកឧត្ដម សមាជិក​គណៈកម្មការ​កណ្ដាល កីឡាករ កីឡា​ការិនី និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម