សន្តិសុខសង្គម
នគរបាលពន្លត់អគ្គិភ័យចុះធ្វើសមយុទ្ធបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ នៅផ្សារទំនើបអ៊ីអន១
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញនៃនាយកដ្ឋានពន្លត់ និងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើសមយុទ្ធនៅផ្សារទំនើបអ៉ីអន១ ដើម្បីធ្វើបទបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ដល់ក្រុមការងារបុគ្គលិកផ្សារទាំងអស់ ដើម្បីបញ្ច្រៀបការយល់ដឹងកាន់តែទូលំទូលាយពីវិធានបង្ការ។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យ បានប្រាប់ឱ្យដឹងថា នគរបាលជំនាញ តែងតែបានចុះជាញឹកញ៉ាប់តាមបណ្តាផ្សារធំៗ ក្នុងការចុះធ្វើសមយុទ្ធបទបង្ហាញពីជំនាញបង្ការ និងសង្គ្រោះ ព្រោះនេះ គឺជាកិច្ចការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរឱ្យបានមុនពេលកើតមានគ្រោះអគ្គិភ័យ ដែលតែងបង្ការជាវិនាសកម្មធ្ងន់ធ្ងរ ។ លោកប្រធាននាយកដ្ឋាន បន្តថា ផ្សារទំនើបអ៉ីអន តែងតែបានសហការជាមួយនគរបាលជំនាញជានិច្ច ក្នុងការអនុញ្ញាតឱ្យនគរបាលចុះធ្វើបទបង្ហាញ និងបង្រៀនពីវិធានសង្គ្រោះដល់បុគ្គលិក និងក្រុមការងារក្នុងផ្សារទាំងមូល។
លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន បានបង្ហាញក្តីរីករាយ និងពេញចិត្តចូលរួមជាមួយនគរបាលជំនាញ ក្នុងសកម្មភាពបង្ហាត់បង្រៀនដល់ក្រុមបុគ្គលិកផ្សារ ឱ្យកាន់តែមានការយល់ដឹងច្បាស់ និងស្ទាត់ជំនាញក្នុងការបង្ការ និងសង្គ្រោះបឋមដល់អថិតិជន បុគ្គលិករួមការងារ ឬបងប្អូនប្រជាពលរដ្ឋជាដើម នៅពេលមានគ្រោះអគ្គិភ័យកើតមានឡើងជាយថាហេតុ។
ក្រុមបុគ្គលិកដែលបានចូលរួមហាត់សម ក្នុងសមយុទ្ធបានយល់ឃើញថា នេះគឺជាឱកាសដែលពួកគាត់អាចទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ពីការបង្ការទប់ស្កាត់ និងសង្គ្រោះជាជំហានបឋម ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់អតិថិជន ក្នុងករណីមានអគ្គិភ័យកើតឡើង។
សូមបញ្ជាក់ថា ការចុះធ្វើសមយុទ្ធនេះ នគរបាលនៃនាយកដ្ឋានអគ្គិភ័យ តែងបានចុះជាប់លាប់ និងជាបន្តបន្ទាប់តាមទីតាំងអាជីវកម្មធំៗ ក្រុមហ៊ុន រោងចក្រ និងផ្សារទំនើបធំៗ ជាដើម ដែលជាទីតាំងអាជីវកម្មមានបរិមាមនុស្សច្រើន ដូច្នោះហើយទើបនគរបាលជំនាញ ទាមទារឱ្យបណ្តាទីតាំងទាំងនោះ ត្រូវមានបុគ្គលិក ឬក្រុមការងាររបស់ខ្លួន ចេះយល់ដឹងឱ្យបានច្បាស់លាស់ពីវិធីបង្ការទប់ស្កាត់ និងសង្គ្រោះបឋមពេលមានអគ្គិភ័យកើតឡើងក្នុងទីតាំងរបស់ខ្លួន៕
អត្ថបទ៖ សុភា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សុខភាព១០ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស