Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង ឆក់យកជីវិតមនុស្ស៤នាក់

បានផុស

នៅ

តាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ១០ ខែ កក្កដាបានឲ្យដឹងថា, ភ្លៀងធ្លាក់យ៉ាងគំហុកបានបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់ បាត់បង់ជីវិតនៅប្រទេសកូរ៉េខាងត្បូង។

(រូបភាព៖ Yonhab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៃទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានប្រាប់ AFP ថា តំបន់ចំនួនបីដូចជា Geumsan, Chupunnyeong និង Gunsan បានជួបប្រទះភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល ២០០ ឆ្នាំមកនេះ។

លើសពីនេះ ផ្លូវថ្នល់ត្រូវបានជន់លិច រីឯរថភ្លើងក៏ផ្អាកសេវាកម្ម ដែរនៅតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យប្រជាជនកុំទៅកន្លែងចតរថយន្តក្រោមដី ផ្លូវក្រោមដី និងផ្លូវទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។

(រូបភាព៖ Yonhab)

សូមជម្រាបជាថ្មី, អ្នកវិទ្យាសាស្ត្រព្រមានថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យបញ្ហាធាតុអាកាសជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរទៅៗ និងញឹកញាប់ជាងមុន។ 

រម្លឹកទៅខែកក្កដាឆ្នាំមុន មនុស្សរាប់សិបនាក់បានស្លាប់នៅពេលទឹកជន់លិចផ្លូវក្រោមដី ក្នុងនាមជាទឹកជំនន់​បំបែក​កំណត់ត្រា​មិនធ្លាប់មានក្នុងរយៈពេល១១៥ឆ្នាំ របស់កូរ៉េខាងត្បូង៕

(រូបភាព៖ Yonhab)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម