Connect with us

ព័ត៌មានអន្ដរជាតិ

នៅកាណាដា ៥នាទី ចោរលួចរថយន្តបាន ១គ្រឿង

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Firstpost កាលពីថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០២៤, កាណាដា ត្រូវបានគេឲ្យឈ្មោះថា “រាជធានីចោរលួចឡានលើពិភពលោក” ព្រោះថា រាល់៥នាទីម្តង រថយន្តក្នុងប្រទេសនេះត្រូវបានចោរលួច ដល់ថ្នាក់ការិយាល័យធានារ៉ាប់រងកាណាដា ប្រ​កាសអាសន្ន ហើយថែមទាំងប៉ូលិសអន្តរជាតិ ចូលរួមដោះស្រាយបញ្ហានេះទៀតផង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឹមតែមួយឆ្នាំ២០២២ គេជឿថា រថយន្តជាង ១០៥ ០០០គ្រឿង ត្រូវបានចោរលួចទូទាំងប្រទេសកាណាដា ហើយជារឿយៗ រថយន្តដែលលួចបាន ត្រូវចោរយកទៅលក់នៅប្រទេសផ្សេងដើម្បីកុំឲ្យប៉ូលិសចាប់បាន។

ទោះបីជាយ៉ាងណាក៏ដោយ ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហានេះមិនបង្ហាញសញ្ញាធូរស្រាលឡើយ ជាក់ស្តែងប៉ូលិស INTERPOL អះអាងថា រថយន្តដែលចោរលួចបានពីប្រជាជនកាណាដា ជាង ១ ៥០០គ្រឿង ត្រូវយកទៅលក់ពាសពេញពិភពលោកត្រឹមចន្លោះខែកុម្ភៈដល់ខែឧសភាឆ្នាំ២០២៤នេះ។

(រូបថត៖ Getty)

INTERPOL និយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កាណាដា បានក្លាយជាប្រទេសមានចោរលួចយានយន្តច្រើនបំផុតគួរឲ្យកត់សម្គាល់ ដោយសារប្រទេសនេះ សម្បូររថយន្តម៉ាកថ្លៃៗ​និងជាម៉ាកដែលត្រូវប៉ាន់លើទីផ្សារ។ រថយន្តជាច្រើន ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិច ដើម្បីជួញដូរ ឬលក់បន្ត”។

បញ្ហានេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសកាណាដាឲ្យអាប់ឱន និងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងឈឺក្បាលយ៉ាងខ្លាំង ជាក់ស្តែងគ្រាន់តែឆ្នាំមុន ក្រុមហ៊ុនធានារ៉ាប់រងត្រូវសងប្រាក់អស់ជាង ១ពាន់លានដុល្លារអាមេរិកឯណោះ ហើយតួលេខនេះគឺលើសពីឆ្នាំ២០១៨ ដល់ទៅបីដង។

ងាកទៅមើលសេចក្តីរាយការណ៍កាលពីខែមេសាវិញ ការស៊ើបអង្កេតរបស់ប៉ូលិសខេត្ត Ontario និងទីភ្នាក់ងារព្រំដែនកាណាដា បានរកឃើញរថយន្តចំនួន៥៩៨គ្រឿង មុនពេលនាំចេញទៅក្រៅប្រទេស ខណៈរថយន្តទាំងនោះ ភាគច្រើនលួចពីខេត្ត Ontario ហើយមានតម្លៃលក់បន្តប្រមាណ ២៥លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ ផ្អាកសកម្មភាពសំណង់ខុសច្បាប់រំលោភដងព្រែក របស់លោកអធិការរងនគរបាលស្រុកបូទុមសាគរ ជាលើកទី៣

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរស្ដារប្រឡាយបឹងទំពន់ កាយយកសំរាមចេញ ដើម្បីបញ្ចៀសទឹកលិច និងស្ដារសោភ័ណភាព

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាស៊ីខាងត្បូង រងទុក្ខវេទនាខ្លាំងដោយសារគ្រោះទឹកជំនន់, ស្លាប់មនុស្សរាប់រយនាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ណែនាំ​ឲ្យ​ស្គាល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ២៦ កន្លែង​​ដំណើរ​ការ​នៅ​កម្ពុជា វិនិយោគអស់រាប់ពាន់លាន​ដុល្លារ

ព័ត៌មានជាតិ៦ ម៉ោង មុន

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម