Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​បើក​​ការ​នាំចូល​​​​​​សត្វ​ល្អិតផ្សេង​ៗ​ ដូច​ជា​ចង្រិត​ ​ដើម្បី​ជំរុញ​សន្ដិសុខស្បៀង​

បានផុស

នៅ

​សិង្ហបុរី​ធ្វើពិពិធកម្មប្រភពចំណី​អាហាររបស់ខ្លួន ដើម្បីជួយជំរុញសន្តិសុខស្បៀង​របស់​ប្រទេស​ ដោយ​អនុម័ត​លើ​ការ​នាំ​ចូលសត្វ​ល្អិត​ដែល​អាច​បរិភោគ​បាន​ចំនួន​ ​១៦ មុខ​ ដូចជា ចង្រិត កណ្តូប ដង្កូវឬស្ស៊ី​ និងឃ្មុំ​ជា​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) ​បាននិយាយ​ក្នុងសារាចរចេញ​ផ្សាយ​កាល​ពី​ថ្ងៃចន្ទថា៖ «ដោយ​ចូល​ជា​ធរមាន ​ភ្លាម​ៗ​ SFA នឹងអនុញ្ញាតឱ្យមានការនាំចូលសត្វល្អិត និងផលិតផលសត្វល្អិត ដែល​​មាន​ការ​វាយ​តម្លៃ​ថា​ ជា​​​​ប្រភេទសត្វជាប់​ការព្រួយបារម្ភទាប​ក្នុង​​បទប្បញ្ញត្តិ​»​។ សត្វល្អិតទាំង​អស់​នោះ​ អាច​នាំ​ចូល​ក្នុងទម្រង់ជាគ្រឿងផ្សំ ឬផលិតផល​សម្រេច​ ដូចជាអាហារសម្រន់ចៀន និងម្សៅ​ប្រូតេអ៊ីន​សត្វល្អិត​ជាដើម​។

យ៉ាង​ណា​មិញ​ ដើម្បីធានាបាននូវសុវត្ថិភាព គោលការណ៍ណែនាំថ្មីចែងថា ​ពាណិជ្ជករ​ត្រូវតែបញ្ជាក់ថា សត្វល្អិតនាំ​ចូល​ទាំង​នោះ​ មិនបាន​ប្រមូលមក​​​​ពី​ព្រៃ​នោះ​ទេ ហើយ​​ចំណី​អាហារ​ដែល​ចិញ្ចឹម​​សត្វ​ល្អិត​ទាំង​នោះ​ ត្រូវ​តែ​មិន​មែន​ជា​លាមកសត្វ​ ​ សារធាតុសរីរាង្គងាប់​ ឬ​​សត្វ​ ឬត្រីឈឺ​។ ​សត្វ​ល្អិត​ទាំងនោះត្រូវតែ​ឆ្លង​កាត់​ដំណើការ​កម្ដៅ​ ឬ​កម្ចាត់​បាក់តេរី​សម្លាប់មេរោគណាមួយ។​

ខណៈ​ការបរិភោគសត្វល្អិត គឺជារឿងថ្មីសម្រាប់សិង្ហបុរី វាជារឿងធម្មតាទៅ​ហើយ​ក្នុងប្រទេសអាស៊ីមួយចំនួន ​រួម​ទាំង​ប្រទេស​ក្នុង​តំបន់​ដូច​ជាកម្ពុជា ​ថៃ​ ហ្វីលីពីន​ ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​​ជាដើម​។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានចាត់ទុកសត្វល្អិតដែល​អាច​បរិភោគ​បាន​ ថាជាប្រភពប្រូតេអ៊ីន​ល្អ​ជាងសត្វចិញ្ចឹម​បែប​ប្រពៃណី​តាម​កសិដ្ឋាន​ ដោយ​សត្វ​ល្អិត​ទាំង​នោះ​មានផ្ទុក​អាហារូបត្ថម្ភសំខាន់ៗ​ និង​ល្អ​ដល់របបអាហាររបស់មនុស្ស។

​គេ​មើល​ឃើញ​ថា​ ការ​បើក​ឱ្យ​នាំ​ចូល​នូវ​សត្វ​ល្អិត​ធ្វើ​ជា​ចំណី​អាហារនា​ពេល​នេះ​​ ធ្វើ​ឡើង​ ខណៈ​សិង្ហបុរី​ ដែល​ជា​ប្រទេស​តូច​ខ្វះ​ដី​ធ្វើ​កសិកម្ម​ ​​​ ​និង​កំពុង​ស្វែង​រក​ការ​ពង្រឹង​សន្តិសុខ​ស្បៀង​របស់​ខ្លួន។ ការព្រួយបារម្ភលើបញ្ហានេះ មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយសារ​តែ​បញ្ហាសកល​ ដូច​ជា​ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​​។ ​

កន្លង​មក​ មន្រ្តីសិង្ហបុរី​បាន​លើក​ឡើង​ថា​ ប្រទេស​ត្រូវ​តែ​ធ្វើ​ពិពិធកម្ម​​ប្រភព​ចំណី​អាហារ​ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​រំខាន​ផ្នែកផ្គត់​ផ្គង់​​ណា​មួយ​។ ឧទាហរណ៍​ ជាផ្នែក​មួយ​នៃកិច្ចខិតខំប្រឹងប្រែង​នេះ​ ​សិង្ហបុរីបានចាប់ផ្តើមនាំចូលមាន់រស់ពី កសិដ្ឋានឥណ្ឌូណេស៊ីកាលពីឆ្នាំមុន​។ លើស​ពី​នេះ​ ប្រទេស​នេះក៏​​បាន​ដាក់​គោលដៅ​ផលិតចំណី​អាហារ​ក្នុងស្រុក ឱ្យ​បាន​ ៣០ ភាគរយ​​នៃតម្រូវការអាហារូបត្ថម្ភរបស់ខ្លួននៅឆ្នាំ ២០៣០​ ដែលច្រើន​ជាង​៣​ដង​នៃ​តម្រូវ​ការ​បច្ចុប្បន្ន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម