Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា ល្បែងសង្គ្រាមអ៊ុយក្រែន អាចបង្កជម្លោះគ្រោះថ្នាក់ រវាងមហាអំណាចនុយ​ក្លេអ៊ែរ

បានផុស

នៅ

ថ្លែងក្នុងកិច្ចពិភាក្សាស្តីពីសន្តិសុខយោធានិងការគ្រប់គ្រងអាវុធ នៅទីក្រុង វីយែន នៃប្រទេសអូទ្រីស, លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ីបានព្រមានថា ការដកខ្លួនរបស់លោកខាងលិចចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធ និងការលេងល្បែងសង្គ្រាមចង់ឲ្យរុស្ស៊ី បរាជ័យនៅអ៊ុយក្រែន អាចបង្កឲ្យមានជម្លោះដ៏គ្រោះថ្នាក់ រវាងមហាអំណាចនុយក្លេអ៊ែរ។

លោក Konstantin Gavrilov (រូបថត៖ MEHR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Sputnik កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, អ្នកការទូតរុស្ស៊ីរូបនេះ លើកឡើងថា “អ្នកអាចសង្កេតឃើញនៅថ្ងៃនេះថា ព្រោះតែកាន់ជើងអ៊ុយក្រែន, សម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក កំពុងធ្លាក់ចូលទៅក្នុងរណ្តៅនៃការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីហើយ។ ពួកគេបំភ្លេចចោលឯកសារទាំងអស់ ដែលអនុម័តនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងអាវុធនិងការកសាងទំនុកចិត្ត។ ពួកគេចង់ឲ្យយើងបរាជ័យ ហើយទាំងអស់នេះ នឹងនាំមកនូវហានិភ័យនៃការប៉ះទង្គិចគ្នាដោយផ្ទាល់តែម្តង រវាងមហាអំណាចនុយក្លេអ៊ែរ ជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន”។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងថ្មីទេដែលទីក្រុងមូស្គូ ព្រមានពីការផ្ទុះជម្លោះជាមួយលោកខាងលិច។ ជាក់ស្តែងកាលពីខែមិថុនា អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក Dmitry Medvedev ក៏បានបង្ហាញកត្តា២យ៉ាងផងដែរ ដែលរុស្ស៊ីអាចប្រកាសសង្គ្រាមជាមួយលោកខាងលិច នោះគឺបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្ម និងកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់រុស្ស៊ី។

លោក Dmitry Medvedev (រូបថត៖ Sputnik)

កាលពីខែឧសភា បុរសដដែលនេះក៏គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ផងដែរ ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានវាយប្រហារចំគោលដៅរុស្ស៊ីណាមួយនៅក្នុងប្រទេសអ៊ុយក្រែន។

មិនត្រឹមប៉ុណ្ណឹង កាលពីឆ្នាំមុន អតីតប្រធានាធិបតីរុស្ស៊ីរូបនេះក៏គំរាមដែរថា បស្ចិមប្រទេស កំពុងរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

UN៖ ​ប្រជាជនប៉ាឡេ​​ស្ទីន៤ម៉ឺននាក់​​នៅ​West Bank ​ត្រូវ​​បង្ខំចិត្ត​ជម្លៀសចេញ​​

គ្រឿងញៀន
សន្តិសុខសង្គម១៣ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម